ព្រឹត្តិការណ៍
អភិបាលខេត្តប៉ៃលិនជំរុញការស្ថាបនាផ្លូវអ៊ុតបេទីមីន័រក្នុងតំបន់រដ្ឋបាលខេត្ត អោយបានឆាប់រហ័ស
រសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និង លោក អៀត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការខេត្ត បានអញ្ជើញចុះមើលការរៀបចំខឿនផ្លូវជុំវិញអាគារដ្ឋបាលខេត្ត និងពន្លឿនអោយឆាប់បានអ៊ុតកៅស៊ូប្រភេទបេ...
សាខា ក.ប.បខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ និងធ្វើតេសបឋម លើចំណីអាហារបរិភោគដើម្បីរកសារធាតុគីមីហាមឃាត់ នៅផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យនិងធ្វើ តេស បឋម(Test Kit) លើចំនី...
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយណែនាំស្តីពីជម្ងឺ Covid-19 ជូនដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ
ប៉ៃលិន៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអ...
អភិបាលខេត្តប៉ៃលិន ជម្រុញឱ្យ ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំលក្ខណៈគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសហគមន៍ ស្របពេលបញ្ហាជម្ងឺកូវីត១៩ ធ្វើឱ្យប៉ះពាល់ដល់អាជីពនិងមុខរបរប្រចាំថ្ងៃ
ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពិធីសំណេះសំណាល និងចែកកូន មេបាពូជន៍កង្កែប ដល់កសិករ បណ្តុំអាជីវកម្មវារីវប្បកម្មរបស់មន្ទីរកសិកម្មខេត្តប៉ៃលិន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខ...
ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ១២០គ្រួសារ ទទួលអំណោយពីអាជ្ញាធរខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ១២០គ្រួសារ នៅឃុំស...
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការដ្ឋានជួសជុលផ្លូវលំ១ខ្សែរ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន និងដោះស្រាយផលប៉ះពាល់ ដើម្បីពន្លឿនការស្ថាបនាឱ្យសម្រេចតាមការគ្រោងទុក
ប៉ៃលិន៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ និងលោកជំទាវ ជា លាភ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះដោះស្រាយផលប៉ះពាល់ និងពិនិត្យមើលការដ្...
អភិបាលខេត្តប៉ៃលិន បានស្នើដល់គណៈកម្មការផ្សារ អាជីវករ និងអាជ្ញាធរពាក់ព័ន្ធ សហការគ្នា សាងសង់ផ្សារថ្មីឱ្យបានឆាប់រហ័ស ដើម្បីឆាប់បានដំណើរការលក់ដូរឡើងវិញ
ប៉ៃលិន៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការរៀបចំសាងសង់ផ្សារថ្មី (ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី) ផ្នែកខាងលើ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើ...
អាជ្ញាធរខេត្តប៉ៃលិន ដាក់ភ្លើងបំភ្លឺផ្លូវ នាពេលរាត្រី នៅតាមដងផ្លូវ ក្នុងក្នុងតំបន់រដ្ឋបាលខេត្ត
បៃលិន៖ ដើម្បីបំភ្លឺផ្លួវ និងសោភ័ណភាព នាពេលពេលរាត្រី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ អញ្ជើញពិនិត្យមើលទីតាំង សម្រាប់ដាក់ភ្លើងបំភ្លឺផ្លូវ នៅតាមដងផ្លូវធ្វើថ្មី ដែលត្រៀមអ៊ុតកៅស៊...
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិខ្យល់កន្ត្រាក់
ប៉ៃលិន៖ ក្នុងឱកាសអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងផ្តល់អំណោយស្បៀង ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ប៉ៃលិន និងជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយសាររដ...
អភិបាលខេត្តប៉ៃលិន ប្រគល់សម្ភារៈបង្កានិងទប់ស្កាត់ ជម្ងឺកូវីត១៩ ដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត
ប៉ៃលិន៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល និងប្រគល់សម្ភារៈបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ សម្រាប់គ្រូពេទ្យជួរមុខ នៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ក្នុងខេត្តប...