រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន ប្រគល់សម្ភារៈបង្កានិងទប់ស្កាត់ ជម្ងឺកូវីត១៩ ដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត

  • 594
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត​ បានអញ្ជើញសំណេះសំណាល និងប្រគល់សម្ភារៈបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ សម្រាប់គ្រូពេទ្យជួរមុខ នៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ក្នុងខេត្តប៉ៃលិន ដើម្បីចូលរួម​អនុវត្តន៍​យ៉ាងម៉ឺងម៉ាត់នូវ​វិធាន​ការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍កោតសរសើរចំពោះក្រុមគ្រូពេទ្យ​ជំនាញដែលបានខិតខំ​បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដាន​សុខភាពជូនប្រជាពលរដ្ឋ ព្រម​ទាំង​បានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួម​សហការ​គ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពី​ក្រៅ​ប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្ត ក៍បានបង្ហាញទឹកចិត្តរំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញថា បងប្អូន​ប្រជា​ពលរដ្ឋ ពិសេសប្រជាពលករ ដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និង​ក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពខ្លួនឯងផង និងចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ជាយថា​ហេតុ​​ណាមួយដល់អ្នកដទៃ ហើយឯកឧត្តមបានចាត់ទុកការចូលរួមសហការគ្នានេះ ថាផ្នែកមួយដ៏សំខាន់នៃការទប់​ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោកផងដែរ។

នៅក្នុងឱកាសនោះដែល លោកអនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្ត ក៍បានអំពាវ​នាវ​ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ សូមអញ្ជើញមកធ្វើតេស្តនៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្ត ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋ និងប្រជាពលករ ដែលបានវិលត្រឡប់មកពីក្រៅ​ប្រទេសវិញ សូមស្តាប់តាមការណែនាំ និងសារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការ​រីករាលដាលជម្ងឺកូវីដ-១៩។

សូមបញ្ជាក់ថា៖ សម្ភារៈបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ដែលឯកឧត្តម  ផាន់ ចាន់ធុល ប្រគល់ជូនដល់​មន្ទីរ​ពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្ត ទទួលបានម៉ាស់ ចំនួន  ១០០០ម៉ាស់ និងមណ្ឌលសុខភាព ទាំង ០៦ក្នុងខេត្ត  ដោយមណ្ឌលសុខភាពនីមួយៗ ទទួលបាន ម៉ាស់  ចំនួន ២០០ម៉ាស់  ជេលលាងសម្អាតដៃ ចំនួន ០៥ដប និងប្រដាប់វាស់កំដៅ ចំនួន ០១ (បាញ់កំដៅ)។ ញ៉ឹប បូរី ប៉ៃលិន

អត្ថបទទាក់ទង