រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

  • 600
  • ដោយ poeuninfo

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហម កម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាអនុប្រធានសាខាកាកបាទក្រហមខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-សង្កាត់ យុវជនស្ម័គ្រកាកបាទក្រហម យុវជនស.ស.យ.កខេត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខដល់ជនពិការចំនួន ១៥គ្រួសារដែលមានជីវភាពខ្វះខាត ដោយសារការអូសបន្លាយវិបត្តិកូវីដ-១៩ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និង ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន និងបាននាំយករទេះរុញ (សម្រាប់ជនពិការ) ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ពួកគាត់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីជីវភាព និងទុក្ខលំបាកប្រជាពលរដ្ឋ ស្រ្តីមានផ្ទៃពោះ កុមារ ជាពិសេសជនពិការនាឱកាសនេះ ។

មានប្រសាសន៍នាឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើ សាក សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម  កម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុតដល់ប្រជាពលរដ្ឋដែលជួបលំបាកនាពេលនេះ ។ លោកជំទាវបានបន្តថា៖ សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយមានកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

ក្នុងឱកាសនោះដែរលោកជំទាវក៏បានលើកទឹកចិត្តដល់គ្រួសារជនពិការទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន និងខិតខំមើលថែកូនចៅឲ្យបានល្អ ពិសេសត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

អំណោយដែលផ្ដល់ជូនគ្រួសារជនពិការ ក្នុងមួយគ្រួសារៗ ទទួលបាន៖ រទេះរុញ១ អង្ករ ,មី ,ត្រីខ ,ទឹកសុទ្ធ,ទឹកស៊ីអ៊ីវ , ម៉ាស់ , ឃីតមួយ(មុង ក្រមា សារ៉ុង ភួយ ខ្នើយ កន្ទេល)      ថវិកាចំនួន៕

អត្ថបទទាក់ទង