រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិនផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកគ្រួសារសពដែលបាលទទួលមរណះភាពដោយសារជម្ងឺCovid-19

  • 520
  • ដោយ poeuninfo


ប៉ៃលិន៖ ថ្ងៃទី២៣ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញនាំយកថវិកាចំនួន ១លានរៀល និងលិខិតចូលរួមរំលែកទុក្ខរបស់រដ្ឋបាលខេត្ត ព្រមទាំងផ្តល់ធាតុ ជូនដល់គ្រួសារសពលោក ស៊ុក សៀន អាយុ ៦៦ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលពិធីនេះត្រូវបានធ្វើឡើងនៅវត្តគីរីចេតីយភ្នំកុយ ហៅវត្តភ្នំកុយ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត បាននាំយកប្រសាសន៍ ចូលរួមមរណៈទុក្ខ និងចូលរួមរំលែកទុក្ខ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចំពោះក្រុមគ្រួសារសពសព ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុតចំពោះការបាត់បង់សមាជិកគ្រួសារ បាត់បង់ឪពុក បាត់បង់ជីតា និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត ហើយត្រូវតែបន្តប្រកបមុខរបររកទទួលទាន និងថែរក្សាសុខភាព អោយបានល្អ ដើម្បីជាសផុតពីជម្ងឺឈឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ ដោយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពផ្ទាល់ខ្លួន ក៍ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពរបស់សុខាភិបាល និងវិធានការការពាររបស់សម្តេចតេជោ គឺ «៣ ការពារ និង ៣ កុំ »។ តាមការបញ្ចាក់របស់ក្រុមគ្រួសារបានអោយដឹងថា ត្រូវបានធ្វើតេស្តឃើញករណីនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១ និងបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យសាលាក្រៅរយះពេល១៨ថ្ងៃ ។ តែដោយសារលោកមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃរួមមានជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសឈាមផង ជាហេតុធ្វើអោយលំបាកក្នុងការព្យាបាល ហើយលោកត្រូវបានទទួលមរណះភាព នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ។
សូមបញ្ជាក់ថាសម្រាប់ក្រុមគ្រួសារសពក្រៅពីទទួលបានថវិកាឧបត្ថម្ភផ្ទាល់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនចំនួន ១លានរៀល ក្រុមគ្រួសារសពនឹងត្រូវបានទទួលថវិកាជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាទៅតាមចំនួនសមាជិកគ្រួសារផងដែរ ។ ក្នុងនោះបើសិនជាអ្នកទទួលមរណះភាពដោយសារជម្ងឺកូវីត19 មានសមាជិកចំនួន 1នាក់រាជរដ្ឋាភិបាលនឹងផ្ដល់ជូនថវិកាឧបត្ថម្ភចំនួន 44 ម៊ឺនរៀល សមាជិកចាប់ពីពីរនាក់ទៅបីនាក់នឹងទទួលបានថវិកា 62 ម៉ឺនប្រាំពាន់ប្រាំរយរៀល និងចាប់ពីសមាជិក 4 នាក់ឡើងទៅក្រុមគ្រួសារនឹងត្រូវបានទទួលជំនួយជួយសង្គមរបស់រាជរដ្ឋាភិបាលចំនួន 76ម៉ឺន រៀលផងដែរ៕

អត្ថបទទាក់ទង