រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ស្ថានភាពទូទៅ

  • 3.6ពាន់
  • ដោយ Admin

ខេត្តប៉ៃលិន មានទីតាំងស្ថិតនៅប៉ែកខាងលិច នៃព្រះរាជាណាចក្រកម្ពុជា មានចំងាយ ប្រមាណ ៣៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់៖

  • ខាងជើងជាប់នឹង ស្រុកកំរៀងខេត្ត បាត់ដំបង
  • ខាងត្បូងជាប់នឹង ស្រុកសំឡូតខេត្ត បាត់ដំបង
  • ខាងកើតជាប់នឹង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
  • ខាងលិចជាប់នឹង ស្រុកពោងណាំរ៉ង ខេត្តច័ន្ទបូរី ប្រទេសថៃឡងដ៏។

          ខេត្តប៉ៃលិនមានទំហំផ្ទៃដីសរុប ១ ០៦២ គីឡូម៉ែត្រការ៉េ ដែលក្នុងនោះមាន ដីសម្រាប់ដំណាំកសិកម្ម ៧៥ ៩៤៦ ហិចតាដីតំបន់ភ្នំ និងអភិរក្ស ចំនួន ១៤ ៤៥៤ ហិចតា និងដីសំរាប់លំនៅដ្ឋានមាន ១៥ ៨០០  ហិចតា។ ខេត្តប៉ៃលិន ចែកចេញជាក្រុងប៉ៃលិន និងស្រុកសាលាក្រៅ មាន ០៤ សង្កាត់ និង ០៤ ឃុំ ភូមិចំនួន ៩០ ភូមិ មានប្រជាពលរដ្ឋសរុប ១៥ ២៣១ គ្រួសារ មនុស្សសរុបចំនួន ៧០ ៦១៥ នាក់ ស្រី ៣៤ ៨៦៧ នាក់ ដង់ស៊ីតេ គិតជាមធ្យម គឺ ៦៦ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េប្រជាជនភាគច្រើនប្រកបរបរធ្វើចំការ ស្រែ កម្មករ លក់ដូរ រកត្បូង និង សិប្បកម្មកែច្នៃជាដើម ។ល។ជនជាតិដទៃដែលមករស់នៅក្នុងខេត្ត រយៈពេលវែង មានចំនួន ០៩ ជនជាតិ ស្មើនឹងមនុស្សរាយ ៥២ នាក់ ស្រី ២១ នាក់ គឺជនជាតិអ៊ុយក្រែន ឥណ្ឌា  កូរ៉េ ស្លូវើនៀ ហ្គាណា ថៃ វៀតណាម ម៉ិចស៊ីកូ និងជនជាតិបារាំង។ ចំណែកជនជាតិដែលរស់នៅក្នុងរយៈពេលខ្លីមានចំនួន ៤៤៤ នាក់ ស្រី ១៥៧ នាក់ មាន ០៧ ជនជាតិ ក្នុងនោះមាន ថៃ អាមេរិច អូស្រ្តាលី កូរ៉េ អង់គ្លេស ចិន និងជនជាតិជប៉ុន។ សណ្ឋានដីរបស់ខេត្តប៉ៃលិន ជាតំបន់ខ្ពង់រាប មានព្រៃភ្នំពណ៌ខៀវស្រងាត់ ស្រស់បំព្រង ដែលមានតំបន់អភិរក្សឈ្មោះ “តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត” មានទំហំ ៦០ ០០០ ហិចតា អាកាសធាតុ ជាទូទៅមានស្ថានភាពត្រជាក់ល្មម ក្នុងការរស់នៅអតិបរមា ៣២ អង្សាសេ  អប្បរមា ២៥,៥ អង្សាសេ។