រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អាជ្ញាធរខេត្តប៉ៃលិន ដាក់ភ្លើងបំភ្លឺផ្លូវ នាពេលរាត្រី នៅតាមដងផ្លូវ ក្នុងក្នុងតំបន់រដ្ឋបាលខេត្ត

  • 599
  • ដោយ poeuninfo

បៃលិន៖ ដើម្បីបំភ្លឺផ្លួវ និងសោភ័ណភាព នាពេលពេលរាត្រី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ អញ្ជើញពិនិត្យមើលទីតាំង សម្រាប់ដាក់ភ្លើងបំភ្លឺផ្លូវ នៅតាមដងផ្លូវធ្វើថ្មី ដែលត្រៀមអ៊ុតកៅស៊ូបេទីមីន័រ នៅក្នុងតំបន់រដ្ឋបាលខេត្ត។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ដោយឆ្លើយតបតាម​សំណូម​ពររបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ទើបអាជ្ញាធរខេត្ត បានចាប់ផ្តើមដាក់បង្គោលភ្លើងបំភ្លឺផ្លូវ នៅតាមដង​ផ្លូវ​នៅក្នុងតំបន់​រដ្ឋបាល​ខេត្ត ដើម្បីសោភ័ណភាពនាពេលរាត្រីផង និងបញ្ជាសបញ្ហាគ្រោះថ្នាក់ចរាចរណ៌ផង។

ឯកឧត្តម​អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំង​ការ​កែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ​លើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែល​ជាកត្តា​មួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍សំណូមពរដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេសបងប្អូន​ដែលរស់នៅក្បែរបង្គោលភ្លើង សូមជួយថែរក្សាទាំងអស់គ្នា ដើម្បីធានាដល់ការ​ប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូអង្វែង។

សូមបញ្ជាក់ថា៖ បង្គោលភ្លើងបំភ្លឺផ្លូវ ដែលដាក់នៅតាមដងផ្លូវ នៅក្នុងតំបន់រដ្ឋបាលខេត្តប៉ៃលិន​នា​ពេលនេះ គឺប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ហើយក្រុមហ៊ុន រាជសី ជាអ្នកអនុវត្តន៍គម្រោង។ ញ៉ឹប បូរី ប៉ៃលិន

អត្ថបទទាក់ទង