រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ផ្លូវចាក់កៅស៊ូ១ខ្សែប្រវែង ២០០ ម៉ែត្រចូលទៅសាលារៀនអនុវិទ្យាល័យភ្នំយ៉ាតត្រូវបានបើកការដ្ឋានសាងសង់

  • 605
  • ដោយ poeuninfo

កាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការ បានអញ្ជើញបើកការដ្ឋានផ្លូវចាក់កៅស៊ូប្រវែងប្រវែង ២០០ ម៉ែត្រ ទទឹង ៥ម៉ែត្រ ចូលទៅអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ 

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍយ៉ាងឆាប់​រហ័ដូច​ជាផ្លូវ ស្ពាន វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលមិនអាចខ្វះបាន ។  ឯកឧត្តម បានបន្ដថា៖  ការស្ថាបនាផ្លូវចាក់កៅស៊ូមួយខ្សែនេះ គឺមានតួនាទីជួយសម្រួលបានមួយកម្រឹតដល់ក្មួយៗសិស្សានុសិស្សងាយស្រួលក្នុងការធ្វើដំណើរមកសាលារៀន ដែលយើងឃើញហើយថាផ្លូវមួយនេះមានភាពទ្រុឌទ្រោមនិងរអិលពេលភ្លៀងធ្លាក់ម្តងៗជាពិសេសខែវស្សាដែលបង្កជាបញ្ហាលំបាកក្នុងការធ្វើដំណើរ ទើបរដ្ឋបាលខេត្តបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូនេះឡើង ជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលសង្ឃឹមថាវាជាចំណែកមួយបានចូលរួមលើកកម្ពស់ជីវភាពរស់នៅនិងការសិក្សាអោយកាន់តែល្អប្រសើរថែមទៀត ក្រោមដំបូលសុខសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

        នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសក្មួយៗសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូត្រូវចូលរួមថែរក្សាផ្លូវមួយនេះអោយបានយូរអង្វែង នឹងត្រូវមានអនាម័យស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីចូលរួមបង្ការជម្ងឺកូវីត១៩ទាំងអស់គ្នាប្រកបដោយប្រសិទ្ធភាពផងដែរ។

អត្ថបទទាក់ទង