រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០នៅខេត្តប៉ៃលិនបិទបញ្ចប់ដោយជោគជ័យ

  • 793
  • ដោយ poeuninfo

        កាលពីរសៀលថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ នៅតារាងបាល់ទាត់ភ្នំចេកស្ថិតនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានរៀបចំពិធីបិទការប្រកួតកីឡាសិស្ស​បឋមសិក្សានិងមធ្យមសិក្សាដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០​២០​។ ពិធីបិទការប្រកួតកីឡានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ប្រតិភូកីឡាក្រុង/ស្រុក កីឡាករ កីឡាការិនី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត  កងកម្លាំងសមត្ថកិច្ច ព្រមទាំងថ្នាក់ដឹកនាំប្រតិភូកីឡាក្រុង/ស្រុក ដែលបានសហការគ្នារៀបចំការប្រកួតដោយទទួលបានលទ្ធផលល្អ និងប្រព្រឹត្តទៅយ៉ាងរលូនស្របតាមកម្មវិធីដែលបានគ្រោងទុក អស់រយៈពេលពេញមួយសប្តាហ៏។ជាក់ស្តែងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំពិធីប្រកួតនេះឡើង គឺដើម្បីផ្លាស់ប្តូរបទពិសោធន៏ និងបង្កឱកាសដល់កីឡាករកីឡាការនីបានជូបគ្នា ស្គាល់គ្នាជាមិត្តភាព និងអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា នៅគ្រប់សាលាទូទំាងខេត្ត ដើម្បីត្រៀមលក្ខណះឈានឆ្ពោះទៅចូលរួមព្រឹត្តិការណ៏កីឡាជាតិ ពីរសំខាន់ៗប្រចំាឆ្នំា២០២០នេះ មាន កីឡាជាតិបឋមសិក្សា និងកីឡាជាតិលើកទី៣ នឹងមកដល់ក្នុងខែមីនា និងខែឧសភាខាងមុខនេះ។ បន្ថែមពីនោះ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះកីឡាករ កីឡាការិនី ដែលបានគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង វិន័យ សេចក្ដីថ្លៃថ្នូរដោយមិនមានបង្កបញ្ហាផ្សេងៗរហូតធ្វើឲ្យការប្រកួតនេះទទួលបានដំណើរការល្អ។ ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ជាពិសេសគួរយកពេលវេលាលេងកីឡា ប្រសើរជាងយកពេលវេលាទៅប្រើប្រាស់មិនបានត្រឹមត្រូវ ឬប្រព្រឹត្តអបាយមុខផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាលដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៏ ពាក់មួកសុវត្តិ​ភាព​ពេលជិះម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលបើក និងជិះរថយន្ត ត្រូវចេះយោគយល់ អធ្យាស្រ័យពេលធ្វើដំណើរ បញ្ជៀសអោយបានការបង្កគ្រោះថ្នាក់ដោយយថាហេតុ។

គូសបញ្ជាក់ដែរថា៖ ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០នេះ គឺមានចែកចេញជាផ្នែក បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងមានក្រុមចូលរួមចំនួន៧៨ក្រុម ស្រី៣៥ក្រុម ដែលមានកីឡាករសរុបចំនូន ៩៦៤នាក់ កីឡាការិនី ចំនូន៤២៤នាក់ ។ហើយលទ្ធផល បច្ចេកទេស ៖ វិញ្ញាសារត់ល្បឿន៦០ម៉ែត្រ(កុមារី) លេខ១បានទៅ កុមារី ហាក់ ភត្រា មកពីបឋមសិក្សាប៉ាងរលឹម រតនៈ ។វិញ្ញាសារត់ល្បឿន៦០ម៉ែត្រ(កុមារា)លេខ១បានទៅ កុមារា ភា សុជាតិ មកពីបឋមសិក្សាប៉ាហ៊ី ។ វិញ្ញាសារត់ល្បឿន៨០ម៉ែត្រ(នារី) លេខ១បានទៅកីឡាការិនី លី យី មកពីវិទ្យាល័យសាលាក្រៅ។ ។ វិញ្ញាសារត់ល្បឿន៨០ម៉ែត្រ(យុវជន) លេខ១បានទៅកីឡាករ ឯម                   ប៊ុនថង មកពីវិទ្យាល័យសាលាក្រៅ។ វិញ្ញាសាលោតចម្ងាយ(កុមារី)  លេខ១បានទៅ កុមារី គឹម វ៉ាន់លីដា មកពីបឋមសិក្សាអូរទឹកភ្លាវ។ វិញ្ញាសាលោតចម្ងាយ(កុមារា)  លេខ១បានទៅ កុមារា អិន គឹមលេង  មកពីបឋមសិក្សាសួន អំពៅ។​ វិញ្ញាសាលោតចម្ងាយ(នារី)  លេខ១បានទៅ កីឡាការិនី លី យី មកពីវិទ្យាល័យសាលាក្រៅ។វិញ្ញាសាលោតចម្ងាយ(យុវជន) លេខ១បានទៅ កីឡាករ សឹង ឈីម មកពី​វិទ្យា​ល័យ​សាលាក្រៅ។ វិញ្ញាសាលោតកម្ពស់(កុមារី) លេខ១បានទៅ កុមារី ហាក់ ភត្រា មកពីបឋមសិក្សា ប៉ាងរលឹមរតនៈ។ វិញ្ញាសាលោតកម្ពស់(កុមារា) លេខ១បានទៅ កុមារា ឡុង កៅលី មកពីបឋមសិក្សាប៉ាហ៊ី។ វិញ្ញាសាលោតកម្ពស់(នារី) លេខ១បានទៅ កីឡាការិនី ទួន កំាមួយ មកពីវិទ្យាល័យសាលាក្រៅ។ វិញ្ញាសាលោតកម្ពស់(យុវជន) លេខ១បានទៅ កីឡាករ នូ និចាន់ មកពីវិទ្យាល័យសាលាក្រៅ។ វិញ្ញាសាចោលដុំដែក(នារី) លេខ១បានទៅកីឡាការិនី ទូច ចាន់សីមា មកពីវិទ្យាល័យសាលាក្រៅ។ វិញ្ញាសាចោលដុំដែក(យុវជន) លេខ១បានទៅកីឡាករ ជីន ដេត មកពីវិទ្យាល័យសាលាក្រៅ។ វិញ្ញាសារត់ចម្ងាយ៦០០ម៉ែត្រ(កុមារី) លេខ១បានទៅកុមារី ឈឿន ចាន់ង៉ា មកពីបឋមសិក្សា ប៉ាងរលឹមរតនៈ។ វិញ្ញាសារត់ចម្ងាយ១០០០ម៉ែត្រ(កុមារា) លេខ១បានទៅកុមារា អៀង វណ្ណា មកពីបឋមសិក្សា បឹងព្រលិត។ វិញ្ញាសារត់ចម្ងាយ៣០០០ម៉ែត្រ(នារី) លេខ១បានទៅកីឡាការនី ហ៊ាន កញ្ញា មកពីអនុវិទ្យាល័យប៉ាងរលឹម។វិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ(យុវជន) លេខ១បានទៅកីឡាករ ជា ពិសិទ្ធិណុំគិត  មកពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។  វិញ្ញាសាដើរចម្ងាយ៤០០០ម៉ែ​ត្រ(នារី)លេខ១បាន​ទៅ​កីឡា​ការិនី សឿន ស្រីជូរ មកពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។ វិញ្ញាសាដើរចម្ងាយ៨០០០ម៉ែ​ត្រ(យុវជន)លេខ១បានទៅឲកីឡាករ សួន រ៉ូ មកពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។ វិញ្ញាសាអត្តពលកម្មកុមារ៦នាក់(កុមារា កុមារី)លេខ១បានទៅក្រុមកុមារ បឋមសិក្សាសួនអំពៅ។ វិញ្ញាសាបាល់បោះ​(កុមារី)​លេខ១បានទៅ ក្រុមកុមារី មកពីបឋមសិក្សាអូរតាពុក។ វិញ្ញាសាបាល់បោះ(កុមារា)​លេខ១បាន​ទៅក្រុមកុមារា មកពីបឋមសិក្សាសាលាក្រៅ។វិញ្ញាសាបាល់បោះ​(នារី)​លេខ១បានទៅក្រុមកីឡាការិនី មកពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។​ វិញ្ញាសាបាល់បោះយុវជនមធ្យមសិក្សា(បឋមភូមិ)​លេខ១បានទៅក្រុម​កីឡាករមក​ពីវិទ្យា​ល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។ វិញ្ញាសាបាល់បោះយុវជនមធ្យមសិក្សា(ទុតិយភូមិ)​លេខ១បានទៅក្រុម​កីឡាករមក​ពីវិទ្យា​ល័យ ហ៊ុន សែន សាលាក្រៅ។ វិញ្ញាសាបាល់ទះ(កុមារី)លេខ១​បានទៅ​ក្រុមកុមារីមក​ពីបឋម​សិក្សាសាលាក្រៅ។ វិញ្ញាសាបាល់ទះ(កុមារា)លេខ១​បានទៅ​ក្រុមកុមារាមក​ពីបឋម​សិក្សាប៉ាហ៊ី។ វិញ្ញាសាបាល់ទះ​(នារី)លេខ១បានទៅក្រុមកីឡាការិនី មកពីអនុវិទ្យាល័យសន្តិភាព។វិញ្ញាសាបាល់ទះ យុវជនមធ្យមសិក្សា(បឋមភូមិ) លេខ១បានទៅក្រុមកីឡាករមកពីអនុវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។ វិញ្ញាសាបាល់ទះ យុវជនមធ្យម​សិក្សា​(ទុតិយភូមិ) លេខ១បានទៅក្រុមកីឡាករមកពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។​វិញ្ញាសាបាល់ទាត់ (កុមារី)លេខ១បានទៅក្រុមកុមារីមកពីបឋមសិក្សា ភ្នំកុយ។ វិញ្ញាសាបាល់ទាត់(កុមារា)​លេខ១​បានទៅក្រុមកុមារា មកពីបឋមសិក្សា សាលាក្រៅ។ វិញ្ញាសាបាល់ទាត់(នារី) លេខ១បាន​ទៅក្រុមកីឡា​ការិនី​មក​ពីអនុវិទ្យាល័យតេជោភ្នំកុយ។ វិញ្ញាសាបាល់ទាត់ យុវជនមធ្យមសិក្សា(បឋមភូមិ)លេខ១​បានទៅក្រុមកីឡាករ​មក​ពីអនុវិទ្យាល័យហ៊ុន សែន សាលាក្រៅ។ វិញ្ញាសាបាល់ទាត់ យុវជនមធ្យមសិក្សា(ទុតិយភូមិ) លេខ១បានទៅ​ក្រុម​កីឡាករមកពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។

អត្ថបទទាក់ទង