រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆ្នាំ ២០១៩ និងផ្សព្វផ្សាយផែនការ សកម្មភាពយោធាសន្តិសុខ ឆ្នាំ២០២០

  • 1.0ពាន់
  • ដោយ poeuninfo

នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆ្នាំ ២០១៩ និងផ្សព្វផ្សាយផែនការ សកម្មភាពយោធាសន្តិសុខ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និង លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុ                    ថុន មេបញ្ជាការរងយោធភូមិភាគទី៥  ។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនមានប្រសាន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលគ្រប់បណ្តាកងឯកភាពចំណុះតំបន់ប្រតិបត្តិការសិករងខេត្ត ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ បានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេច បានលទ្ធផល និងស្នាដៃការងារល្អប្រសើរ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដី និងកិច្ចសហការល្អជាមួយភាគីមិត្តនៅតាមបណ្តោយព្រំដែន ព្រមទាំងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ រួមទាំងការងារអតីតយុទ្ធជន។  ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធិផលទាំងនេះគឺផ្តើមចេញពី​ប្រទេសជាតិ​មានសុខ​សន្តិភាព​ ហើយសុខសន្តិភាពនេះហើយ គឺជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជួរមុខ សម្រេចបានជោគជ័យធំៗជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ និងការរួមចំណែកអភិវឌ្ឍជាតិ ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងសម្រេចបានក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅនេះ ដោយមានការគាំទ្រយ៉ាងសកម្មពីប្រជាជននៅគ្រប់កាលៈទេសៈទាំងអស់។ ឯកឧត្តម ក៏បាន​គាំទ្រនិង​ជំរុញ​ដល់កងកម្លាំងក្នុង​អង្គភាព​តំបន់ប្រត្តិ​បតិការសិរងខេត្តទាំងអស់ត្រូវបន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ចរបស់ខ្លួនអោយបានល្អថែមទៀត ជាពិសេសពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រត្តិបតិការជាមួយសមត្ថកិច្ចពាក់​ព័ន្ធអោយ​បានល្អ​ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អប្រសើឡើង។

        លោក  ឧត្តមសេនីយ៍ទោ ច័ន្ទ សុថុន មេបញ្ជាការរងយោធភូមិភាគទី៥ បាន​ធ្វើការ ឯកភាព ទៅលើការរាយការណ៍បូកសរុបលទ្ធផលការងារ នឹង បានផ្តល់ ­ ឱ​វាទ​មួយ​ចំនួន ជាគន្លិះ ជោគជយ័ នៃ ការងារ បំពេញ​ភារ កិច្ច  ចំពោះមុខ របស់  កងទ័ពនាពេ​ល​​​បច្ចុប្បន្ន .​ ព្រមទាំងបាន សម្តែង ការកោត សរសើរ នឹង​ វាយ​តម្លៃខ្ពស់. ចំពោះ​ ការខិតខំ ប្រឹងប្រែង កន្លងមក  របស់  កងឯកភាព និមួយៗ ដែល ជា ភារកិច្ចចម្បង នឹង គោរព            អោយ   ​បាន ម៉ឺងម៉ាត់ នឹង​ មាន ប្រសិទ្ធភាព តាម អនុសាសន៍ របស់ សមេ្តច​អគ្គមហាសេនាបតីតេជោ ហ៊ុន.សែន  ក៏  ដូចជា ​បទ​បញ្ជា  របស់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិដែល បានដាក់ចេញ  ។​​​  ឯកឧត្តម   បាន​សង្កត់​​ធ្ងន់​ថា កងទ័ព ត្រូវប្រកាន់ភ្ជាប់ នូវ ជំហរ ដាច់ខាត នឹង ចូលរួម យ៉ាងសកម្ម បង្កើន​​​ ការ​ប្តេជ្ញាចិត្ត  អនុវត្តន៍ រាល់ បទបញ្ជា  របស់  រាជរដ្ឋាភិបាល  ការពារជាតិ  ការពាររាជរដ្ឋាភិបាល សាសនា ព្រះមហាក្សត្រ ។. លោកឧត្តមសេនីយទោ ក៏បានជំរុញ ដល់ ថ្នាក់ ដឹកនាំកងកម្លាំងគ្រប់បណ្តាល កងឯកភាព ត្រូវ បន្ត ការធ្វើទស្សនសឹក្សា ពង្រឹង អង្គភាព រឹងមាំ លើ គ្រប់វិស័យ ដើម្បី  រួមចំណែក លើការងារ ចលនាប្រឡង​ប្រណាំង ពិសេស ការងារ គ្រប់គ្រង  កំលាំងទ័ព លើវិស័យ ការពារជាតិ ការធានា ជីវភាព ហូប ចុក ប្រចាំថ្ងៃ អោយ បានសមរម្យ នឹង  ស្របតាម គោលនយោបាយ  របស់ រាជរដ្ឋាភិបាល  អណត្តិទី៦​  ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន.សែន នាយករដ្ឋមន្រី្ត នៃ ព្រះរាជាណា​ចក្រ​កម្ពុជា។  ទន្ទឹមនេះពលទាហាន នាយទាហានទាំងអស់​ត្រូវ​​ ត្រៀម​កម្លាំង សហការណ៍ ចុះជួយ ប្រជា​ពលរដ្ឋ ជួបគ្រោះការលំបាក ផ្សេងៗ នឹង រក្សាភាពសាមគ្គីផ្ទៃ ក្នុង អោយ ​បានល្អ .អនុវត្តន៍ នូវ ​អនុសាសន៍ ទាំង០៦ ចំណុច  របស់ រាជរដ្ឋាភិបាល បន្ត និរន្តរភាព ក៏សាង ​ពង្រឹង កងឯកភាព គ្រប់វិសយ័ លើ ៤​ ខ្លឹមសារ នឹង បន្ត ការហ្វឹកហ្វឹន រៀនសូត្រ នៅ តាមកងឯកភាព អោយដល់កងទ័ពបានជាប់​ជាប្រចាំដើម្បីប្រែក្លាយ សមត្ថភាព គុណភាព របស់ យោធិន ដែល ជាស្នូលដ៏ រឹងមាំ របស់ រាជរដ្ឋាភិបាល ក្នុង កិច្ចការពារជាតិ មាតុភូមិ ៕

        ក្នុងឱកាសនោះគណធិបតីក៏បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើជូនដល់អង្គភាពនិងបុគ្គលដែល​មាន​ស្នា​ដៃក្នុងការបំពេញភារកិច្ចកន្លងមក ព្រមទាំងប្រគល់តួនាទីភារកិច្ច ដល់អង្គភាពមានស្នាដៃសម្រេចការងារល្អឆ្នាំ២០១៩កន្លងមកផងដែរ។

អត្ថបទទាក់ទង