រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

គណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សំណេះសំណាល និងសួសុខទុក្ខបងប្អូនស្រ្តីដែលមានផ្ទៃពោះសំរាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន

  • 772
  • ដោយ poeuninfo

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវលោកជំទាវ បានស្រីមុំ ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងសហការី នៃសាខាខេត្ត ក្រុង ស្រុក បានអញ្ជើញសំណេះសំណាល និងសួសុខទុក្ខបងប្អូនស្រ្តីដែល​មានផ្ទៃពោះសំរាលនៅមន្ទីរ​ពេទ្យ​បង្អែកខេត្តប៉ៃលិន ស្ថិតនៅបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកជំទាវបាន ស្រីមុំ ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានមានប្រសាសន៍ពាំនាំផ្តាំផ្ញើរសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រា៉នីហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជាដែលសម្តេចតែង​តែយកចិត្តទុកដាក់ និង​គិតគូរ​ចំពោះបងប្អូន​ប្រជាពលរដ្ឋជានិច្ច​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​​អ្វី​​ឡើយក្នុងការជួយដោះស្រាយបញ្ហានានា និងជួយ​សម្រួលជីវភាពរបស់​បងប្អូនដែល​ខ្វះខាត ជួប​ការលំបាក់ គ្រោះថ្នាក់ផ្សេងៗ រួមមាន៖ គ្រោះទឹក​ជំនន់ គ្រោះរាំងស្ថួត ភ្លើងឆេះផ្ទះ  និងជា​ពិសេស​​ស្រ្តីមានផ្ទៃពោះ និងទារក ស្រ្តីសំរាលកូន ជាដើម។​លោកជំទាវ​បន្តថា៖ដើម្បី​ចូលរួមអបអរសាទរ​ទិវាជាតិ សុខភាពមាតា ទារក និងកុមារ២១ កុម្ភៈ ក្រោម​ប្រធានបទ(សុខភាព​កុមារកម្ពុជានា​ពេល​អនាគត់) ក្នុង​កា​រចូលរួមគាំទ្រការអនុវត្តគោល​នយោបាយគាំពារសង្គម​របស់​រាជរដ្ឋាភិបាល​អោយមាន​ប្រសិទ្ធិភាព​ខ្ពស់ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍនប្រកបដោយចីរភាព នៅឆ្នាំ២០៣០។  លោកជំទាវក៍បានលើក​ទឹកដល់បងប្អូន​ប្រជា​ពលរដ្ឋជាស្រ្តីដែលមានផ្ទៃពោះ​ក្នុងខេត្ត​ទាំងអស់​អោយមកទទួលការផ្តល់សេវារបស់រដ្ឋ ប្រកបដោយគុណភាព និងទទួលអត្ថ​ប្រយោជន៍​ផ្សេងៗ​ក្នុង​ការថែទាំសុខភាព  ពិគ្រោះពិនិត្យ ព្យាបាលជំងឺ សំរាប់អោយ​បងប្អូន​ជឿ​ជាក់ទុកចិត្តបាន ។ ជាមួយគ្នានេះដែរលោកជំទាវ​ក៍បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី លោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទី​សុខាភិបាល​ខេត្ត​ទាំងអស់ត្រូវពង្រឹងនូវសមត្ថភាព បច្ចេកទេសបន្ថែមទៀត ដើម្បីបំរើ និងផ្តល់សេវា ការព្យាបាល ថែទាំអ្នកជំងឺប្រកដដោយគុណភាព ប្រសិទ្ធិខ្ពស់  តាមតំរូវការរបស់បងប្អូនប្រជាពលរ​ដ្ឋដែលពួកគាត់មកព្យាបាលនៅទីនេះ និងចូលរួមសហការសាមគ្គីគ្នា ពន្យល់ណែនាំដល់ អ្នកជំងឺ និងស្រ្តីមានផ្ទៃពោះ  ត្រូវថែទាំសុខភាព អនាម័យអោយបានជាប់ជានិច្ច តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ។

នាឱកាសនោះដែរ លោកជំទាវ បានស្រីមុំ ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងសហការី នៃសាខាខេត្ត ក៏បានផ្ដល់ជូននូវអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន នៅមន្ទីពេទ្យបង្អែកខេត្ត ចំនួន១៤នាក់ ដោយ ម្នាក់ៗទទួលបានភួយ១  កន្សែង ១ ខោអាវកូនក្មេង ១កំផ្លេ សាប៊ូកូនក្មេង ១ដប សារ៉ុង ១ ក្រម៉ា ១ ប្រេងក្រឡា១ដប ម្សៅកូនក្មេង១ ដប កំប៉ុងទឹកដោះគោ២  និងថវិកា ៣០០០០រៀល ផងដែរ ៕

អត្ថបទទាក់ទង