រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

កងរាជអាវុធហត្ថខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយការងារសោធននិវត្ដន៍ដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត

  • 515
  • ដោយ poeuninfo

នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រឹកថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២០ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងបំពាក់ឋាននន្តរសក្តិ ជូនដល់មន្ត្រីកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការ បញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងជំនួយការ មេបញ្ជា​ការ​ មេបញ្ជាការរង​ ជំនួយការ​ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តប៉ៃលិនសរុបចំនួន ៨១នាក់ផងដែរ។ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់កងកម្លាំងដែលដល់អាយុចូលសោធននិវត្តន៍ គឺទទួលបានកិត្តិយស មោទនៈភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានប្រាក់សោធន៏ ត្រឹមត្រូវសមរម្យ  ផ្ទុយពីកងកម្លាំងដែលមិនគោរពវិន័យកងទ័ពហើយត្រូវអង្គភាពបណ្តេញចេញ ឬរត់ចោលអង្គភាព គឺបាត់បង់គ្រប់យ៉ាងទាំងអស់។លោកបានបន្ត ថា៖ បន្ទាប់ពីការត្រួតពិនិត្យដំណាក់កាលដំបូងរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត ដែលក្រុមការងារបានត្រួតពិនិត្យ និង ធ្វើការវាយតម្លៃកងកម្លាំងដែលដល់អាយុចូលនិវត្តន៍ឲ្យមានសុក្រិតភាព និងរងចាំការសម្រេចពីក្រសួងការពារជាតិបន្ត។ លោកបានបន្ថែមថា ចំពោះអ្នកដល់អាយុត្រូវចូលនិវត្តន៍ មានសិទ្ធិស្នើសុំនៅបម្រើការងារ ទៅតាមលក្ខខណ្ឌដូចជាពិនិត្យឃើញថា នៅមានសុខភាពល្អនិងសីលធម៌ការងារល្អ ជាពិសេសសាមគ្គីតែម្តង។ ដោយឡែកដល់អាយុត្រូវចូលនិវត្តន៍ តែបុគ្គលនោះជាអ្នកបច្ចេកទេសនិងជាជំនាញអង្គភាព នឹងធ្វើពិនិត្យអនុញ្ញាតិឲ្យនៅបម្រើការងារ បើសិនជាបុគ្គលនោះនៅមានសុភាពល្អតែសុំចូលនិវត្តន៍ក៏ដោយ។ ក្នុងចំណោមអ្នកដល់អាយុ ចូលនិវត្តន៍និងត្រូវសុំបន្តការងារ ក៏បានបង្ហាញអោយឃើញនូវទឹកចិត្តរបស់កងកម្លាំង នៅតែគោរពស្រឡាញ់ និងពេញចិត្តក្នុងការបំពេញតួនាទី-ភារកិច្ច ក្នុងអង្គភាពកងរាជអាវុធហត្ថខេត្ត ដោយផ្អែកលើការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានជំនឿជឿជាក់ លើការដឹកនាំស្ថាប័នកងរាជអាវុធហត្ថ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រកបដោយសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជាតិទាំងមូល។ដូច្នេះ ក្នុងនាមជាកងកម្លាំងកងរាជអាវុធហត្ថ ត្រូវមានគោលជំហរការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងការពារសុខសន្តិភាពប្រទេសជាតិ និងត្រូវប្រកាន់គោលការវិន័យ ៥យ៉ាងសំខាន់ៗគឺ៖ ១-ត្រូវមានសុខភាពរឹងមាំជានិច្ច ២-មានសមត្ថភាពពេញលេញ ៣-មានមុខធ្វើការជាប្រចាំនិងភាពទំនួលខុសត្រូវលើការងារ ៤-ការគោរពវិន័យ និង ៥-ត្រូវមានជំនាញការងារច្បាស់លាស់។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិនបានអញ្ជើញបំពាក់ឋាននន្តរសក្តិ និងប្រគល់ប័ណ្ណសរសើ លិខិតសរសើ ជូនដល់មន្ត្រីកងរាជអាវុធហត្ថខេត្តដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចផងដែរ។

អត្ថបទទាក់ទង