រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀង ដល់មន្រ្តីកិច្ចសន្យា ជាកម្មករ អ្នកអនាម័យ អ្នកថែសួនច្បារសាធារណៈ របស់រដ្ឋបាលខេត្ត

  • 537
  • ដោយ poeuninfo

ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន ក្នុងនាម ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ ជូនដល់មន្រ្តីកិច្ចសន្យា ដែលជាកម្មករ អ្នកអនាម័យ អ្នកថែសួនច្បារសាធារណៈ របស់រដ្ឋបាលខេត្ត។

លោកជំទាវ ជា លាភ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការសំណេះ​សំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះមន្ត្រីក្រោមឱវាទ ដែលជួបការលំបាក ដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនមន្រ្តីកិច្ចសន្យា ជាកម្មករ អ្នកអនាម័យ អ្នកថែសួនច្បារសាធារណៈ របស់ខេត្តទាំងអស់ បានមួយកំរិត បើទោះបីជាអំណោយ​ទាំងនេះមិនបាន​បំពេញ​តាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះ​សូមបងប្អូនមន្រ្តីកិច្ចសន្យាទាំងអស់ ​ត្រូវខិតខំ​ប្រឹងប្រែងបំពេញការងាររបស់ខ្លួនអោយបានល្អ ទៅតាមតួនាទីភារៈកិច្ចដែលថ្នាក់លើបានប្រគល់ជូន។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលរងខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់មន្រ្តីកិច្ចសន្យា ដែលជាកម្មករ អ្នកអនាម័យ អ្នកថែសួនច្បារសាធារណៈ របស់ខេត្តទាំងអស់ ត្រូវចូលរួមសហការរៀបចំទីក្រុង ទីប្រជុំជនក្នុងខេត្ត ឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ ដើម្បីទីក្រុងស្អាត រម្មនីយដ្ឋានស្អាត សេវាល្អ ជាពិសេសត្រូវចូលរួមបំផុសប្រជាពលរដ្ឋ ឱ្យចូលរួមសហការក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខនោះផងដែរ លោកជំទាវ ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ ក៍បានឧបត្ថម្ភដល់មន្ត្រីជាប់កិច្ចសន្យា ចំនួន ២៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥ គីឡូក្រាម។

អត្ថបទទាក់ទង