រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពី កិច្ចសហការ ការពារសន្តិសុខ នៃដំណើរការសវនការជម្រះក្ដី កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ

  • 469
  • ដោយ poeuninfo

នា​រសៀល​ ថៃ្ង​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តប៉ៃលិន បាន​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ ស្ដី​ពី​កិច្ចសហការ​ការពារ​សន្តិសុខ​ នៃ​ដំណើរការ​សវន​ការ​ជម្រះក្ដី​ កឹ​ម​ សុខា​ នៅអំឡុងពេលប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា  នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោម​ការ​ដឹកនាំ​អង្គប្រជុំ​ក្រោមអធិបតីភាព ឯកឧត្ដម​ ផាន់ ចាន់ធុល អភិបាល​ខេត្ត​នៃ​គណៈ​អភិបាលខេត្តប៉ៃលិន​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ដ និងឯកឧត្ដម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត​ ​

លោក​មេបញ្ជាការ មេបញ្ជាការរងកងកំលាំងទំាងបីអង្គភាព  អភិបាលក្រុង ស្រុក លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ ​មេឃុំ​ ចៅសង្កាត់​ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទាំង​៨​ ឃុំ​/​សង្កាត់​ ព្រមទាំង​អស់លោក​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​នាក់ទៀត​ ។​

​        ឯកឧត្ដម​ ផាន់ ចាន់ធុល អភិបាល​ខេត្ត​នៃ​គណៈ​អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ដ​ សូម​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​ខេត្តប៉ៃលិន​ កងកម្លាំងប្រដាប់អាវុធ​ មន្ត្រីរាជការ​ អាជ្ញាធរ​ មូលដ្ឋាន​ភូមិ​ ឃុំ​ ស្រុក​ ទាំងអស់​ដែល​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ រក្សា​សន្ដិសុខ​ សុវត្ថិភាព​ ពិសេស​រក្សា​បាន​សន្ដិភាព​ មាន​ន័យ​ថា​ បើ​មាន​សន្ដិភាព​ គឺ​មាន​អ្វីៗ​ទាំងអស់​ ។ ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់ផងដែរថា៖ ដូច្នេះ​ដំណើរការ​សវនាការ​ ជំនុំ​ជម្រះក្ដី​ ជនជាប់ចោទ​ កឹ​ម​ សុខា​ គឺជា​នីតិវិធី​អនុវត្ដន៍​ច្បាប់​យ៉ាង​ពេញលេញ​ មិន​ត្រូវ​ផ្សា​ភ្ជាប់​បញ្ហា​ផ្សេង​ទៅ​និង​រឿង​ប្រព្រឹត្ដ​ខុសច្បាប់​នោះ​ទេ​ សូម​អស់លោក​មេត្តា​ផ្សព្វផ្សាយ​ជូន​ដល់​មន្ដ្រី​ក្រោម​ឱវាទ​ ប្រជាពលរដ្ឋ​ អ្នក​ពាក់ព័ន្ធ​អោយ​ជ្រាប​លើ​បញ្ហា​នេះ​ រាជរដ្ឋាភិបាល​មាន​តួនាទី​ការពារ​និង​រក្សា​អោយ​បាន​នូវ​សន្ដិភាព​ តម្លៃ​សន្ដិភាព​ មិន​អាច​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​ក្រុម​ជ្រុលនិយម​អគតិ​ឬ​បរទេស​ណាមួយ​ឡើយ​ ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ រាជរដ្ឋាភិបាល​ដាច់ខាត​ត្រូវ​តែ​ការពារ​ និង​អនុវត្ដន៍​សិទ្ធិ​របស់​រដ្ឋ​អធិបតេយ្យ​មួយ​នេះ​អោយ​បាន​ដាច់ខាត​ ។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ថ្មីៗនេះ។ សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សារ និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការផងដែរ៕

អត្ថបទទាក់ទង