រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិនអនុញ្ញាត្តិអោយក្រុមការងារមន្ទីរពេទ្យបាងកកចាន់ថៈបុរីចូលជួបសំណេះសំណាលសំដែងការគួសមនិងជូនពរឆ្នាំថ្មីឆ្នាំសកល២០២០

  • 401
  • ដោយ poeuninfo

ប៉ៃលិន៖  ​សាលា​ខេត្ត​ប៉ៃលិន រសៀល​ថ្ងៃ​ទី០៧ ​ខែមករា ​ឆ្នាំ​២០​២០ ​ឯក​ឧត្តម​ ផាន់  ចាន់ធុល ​​ អភិបាល​​ខេត្ត​ប៉ៃលិន​បាន​អនុ​ញ្ញាត្តិ​អោយ​លោកវេជ្ជៈបណ្ឌិត វីរៈឆ័យ សែងសុខ តំណាងលោក ​សុំ​ ឆាយ​ ភូ​ណាវ៉ា​គុណ​ ប្រធាន​មន្ទីរ​ពេទ្យ​បាង​កក​ចាន់ថៈបុរី ដឹក​​​នាំ​​​​​​​ក្រុមការងារជួប​សំណេះសំណាល​សំដែង​ការ​គួ​សម​និង​ជូន​ពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២០​ជូនដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន។​

​        លោកវេជ្ជៈបណ្ឌិត វីរៈឆ័យ សែងសុខ តំណាងលោក ​សុំ​ ឆាយ​ ភូ​ណាវ៉ា​គុណ​ ប្រធាន​មន្ទីរ​ពេទ្យ​បាង​កក​ចាន់ថៈបុរី ​បាន​មាន​ប្រសាសន៏​ជំរាប​ជូន​ឯក​ឧត្តម​អភិ​បាល​ខេត្ត​ថា​៖​ការ​មក​ខេត្ត​ប៉ៃលិន​នេះ​គឺ​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិ្ត​បត្តិ​ការ​បន្ត ក្នុងការទំនាក់​ទំនង​រវាង​មន្ទីរ​ពេទ្យ​បាង​កក​និង​មន្ទីរ​ពេទ្យ​ខេត្ត​ប៉ៃលិនតាមរយៈរដ្ឋបាលខេត្ត​អោយ​បាន​ល្អ​ប្រសើរ​ ដើម្បី​ងាយ​ស្រួល​ធ្វើ​ការងារ​ក្នុង​វិស័យ​សុខា​ភិបាល​ជា​មួយ​គ្នា ​ជា​ពិសេស​ការ​ព្យាបាល​ថែទាំ​​ជំងឺ​ផ្សេង​ៗ​ចំពោះ​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន ​និង​ខេត្ត​ដទៃ​ទៀត​ដែល​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាង​កក​ ដែល​មាន​ទី​តាំង​ស្ថិន​នៅ​ខេត្ត​ចាន់​ថបុរី ​ ប្រទេស​ថៃ​។​លោក​សង្ឃឹម​ថា​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​និង​យោគ​យល់​អយ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​និង​មាន​ទំនាក់​ទំនង​ល្អ ​រវាង​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​និង​ខេត្ត​ចាន់​ប៊ុរី ​ដើម្បី​អោយ​ប្រជា​ពល​រដ្ឋ​ចូល​ទៅ​ព្យា​បាល​ជំងឺ​ទាន់​ពេល​វេលា ​និង​ឆាប់​ជា​សះ​ស្បើយ​ ។​ទទឹម​នេះ​លោក​វិជ្ជ​បណ្ឌិត​បាន​សុំ​ណូមពរ​ដល់​រដ្ឋបាលខេត្តពេល​បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យាបាល​ត្រូវ​មាន​អ្នក​បក​ប្រែ​ភាសា​ថៃ​អោយ​ច្បាស់​លាស់ ​ដើម្បី​ងាយ​ស្រួលព្យាបាលអ្នកជម្ងអោយចំគោលដៅនិងឆាប់ជាសះស្បើយ​។​

ឯក​ឧត្តម ផាន់ ចាន់ធុល ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​សំដែង​នូវ​ទឹក​ចិត្ត​រីក​រាយ​ចំពោះលោកវេជ្ជៈបណ្ឌិត វីរៈឆ័យ សែងសុខ ដែលមាន​បំណង​ធ្វើ​កិច្ច​សហ​ប្រត្តិ​បត្តិ​ការល្អ​រវាង​មន្ទីរ​ពេទ្យ​បាង​កក​និង​មន្ទីរ​ពេទ្យ​ខេត្ត​ប៉ៃលិន​តាមរយៈរដ្ឋបាលខេត្តនេះ​ជា​ទំនាក់​ទំនង​ដ៏​ល្អ​មួយ​ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន និងបងប្អូនមកពីខេត្តដ៏ទៃ​ដែល​តែង​តែ​ទៅ​ព្យាបាល ​ជា​ហូហែងនៅមន្ទីរថៃ​។​ឯក​ឧត្តម​បន្ត​ថា​៖​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​អោយ​មន្ទីរ​ពេទ្យទាំងទាំង​ពីរ​កាន់​តែ​មាន​ភាព​ជិត​ស្និត​និង​ផ្តល់​បទ​ពិសោធន៏​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ការ​បញ្ជូន​អ្នក​ជំងឺ​កាន់តែ​បាន​លឿន​តាម​សភាព​ជាក់​ស្តែង​ ​​។​ឯក​ឧត្តម​បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យថៃត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យខេត្តប៉ៃលិនអោយកាន់តែជិតស្និទ្ធថែមទៀតដើម្បីបញ្ជូនអ្នកជម្ងទៅព្យាបាលនៅប្រទេសថៃកាន់តែឆាប់រហាស់។

ជា​ចុង​ក្រោយ​លោកវេជ្ជៈបណ្ឌិតវីរៈឆ័យ សែងសុខ តំណាងលោក ​សុំ​ ឆាយ​ ភូ​ណាវ៉ា​គុណ​ ប្រធាន​មន្ទីរ​ពេទ្យ​បាង​កក​ចាន់ថៈបុរី និងក្រុមការងារ​បាន​ជូន​ការ​ដូ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត ​និង​ថត​រូប​អនុ​ស្សាវរិយ៏​ផង​ដែរ​។​

អត្ថបទទាក់ទង