រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

តម្លៃសន្តិភាពជាឱកាសអោយគ្រឹស្ទសាសនាក្នុងខេត្តប៉ៃលិនជួបជុំគ្នាប្រារព្វពិធីអបអរសាទរខួបទី២០នៃចាប់កំណើតនៃព្រះយេស៊ូវគ្រឹស្ទ

  • 507
  • ដោយ poeuninfo

មានប្រសាសន៍ក្នុងប្រារព្វពិធីអបអរសាទរខួបនៃការចាប់កំណើតព្រះយេស៊ូវគ្រឹស្ទនៅព្រះវិហារសាម៉ារីខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន  នាល្ងាចថ្ងៃទី១មករាឆ្នាំ២០២០ នេះ ឯកឧត្តម សៀ សុខភ័ក្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា៖ តម្លៃសន្តិភាពជាឱកាសអោយបងប្អូនគ្រឹស្ទបរិស័ទបានជួបជុំប្រារព្វពិធីអបអរសាទរខួបទី២០នៃការចាប់កំណើតព្រះយេស៊ូវគ្រឹស្ទ។  ឯកឧត្តមបានបន្តថា៖តម្លៃនៃសុខសន្តិភាពនេះហើយដែលធ្វើអោយប្រជាពលរដ្ឋមានសិទ្ធសេរីភាពជឿជំនឿសាសនានានាដែលបងប្អូនស្រឡាញ់ពេញចិត្ត ដូច្នេះគ្រឹស្ទបរិស័ទក្នុងខេត្តប៉ៃលិនទាំងអស់ត្រូវចូលរួមថែរក្សាតម្លៃសន្តិភាពអោយបានដាច់ខាតនិងចេះរួបរួមសាមគ្គីនិងសហការគ្នាជាមួយរដ្ឋបាលខេត្តនិងអាជ្ញធរមូលដ្ឋាននៅតាមភូមិឃុំសង្កាត់អោយបានល្អប្រសើរ។ ឯកឧត្តមក៏បានកោតសសើរដល់រដ្ឋបាលខេត្តដែលកន្លងមកបានជួយជ្រុមជ្រែងដល់គ្រឹស្ទបរិ                ស័ទ​ក្នុងសកម្មភាពផ្សេងៗក្នុងការជួយដល់បងបង្អូនប្រជាពលរដ្ឋ។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ ជាការពិតណាស់ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រោមនយោបាយឈ្នះៗបានដឹកនាំប្រទេសអោយមានសុខសន្តិភាព  ស្ថេរ​ភាព ទើបមានសាសនាគ្រឹស្ទនេះកើតឡើងមកដល់សព្វថ្ងៃនេះ។ ឯកឧត្តមបានបន្តថា៖ គ្មានអ្វីធំជាងសន្តិភាពនេះទេ ដូច្នេះ តម្លៃសុខសន្តិភាពនេះហើយបានផ្តល់ឱកាសអោយបងប្អូន  គ្រឹស្ទបរិស័ទមកជួបជុំគ្នាប្រារព្វកម្មវិធីផ្សេងៗក្នុងជំនឿរគ្រឹស្ទសាសនារបស់ខ្លួន និង ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពីធីបុណ្យតូចធំនៅគ្រប់រដូវកាលទាំងអស់ ។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ប្រធានសមាគមន៍គ្រឹស្ទ និងអាជ្ញធរមូលដ្ឋានត្រូវធ្វើពិដារពាក្យស្លោក'' អរគុណសន្តិភាព '' បិទនៅតាមវិហារគ្រឹស្ទ និងបិទនៅតាមសាលារៀន និងកន្លែងផ្សេងៗទៀតអោយបានទូលំទូលាយគ្រប់ទិសទីក្នុងខេត្តប៉ៃលិនតាមការថ្លែងអំពាវវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

        បើតាមលោកគ្រូ ប៊ុត សុធា ប្រធានសមាគមន៍គ្រឹស្តសាសនាខេត្តប៉ៃលិនបានអោយដឹងថា៖ ការប្រារព្វពិធីអបអរសាទរខួបទី២០នៃចាប់កំណើតនៃព្រះយេស៊ូវគ្រឹស្ទនេះមានគោលបំណងបង្ហាញពីសេចក្តីស្រលាញ់ពីព្រះយេស៊ូវគ្រឹស្ទចំពោះមនុស្សដែលជាដើមចមនៃព្រះយេស៊ូវគ្រឹស្ទចាប់កំណើត ហើយយេស៊ូវគ្រឹស្ទស្រលាញ់មនុស្សដោយគ្មានលក្ខ័ណអ្វីទាំងអស់ និងជួយមនុស្សអោយរួចពីអំពើបាប ព្រមទាំងអោយមនុស្សមានសេចក្តីសង្ឃឹមរស់។ លោកបានបន្តថា៖បច្ចុប្បន្ន ព្រះវិហារគ្រឹស្ទសាសនានៅក្នុងខេត្តប៉ៃលិនមានចំនួន១៦ទីតាំង ក្នុងនោះអ្នកដែលជឿលើគ្រឹស្ទសាសនាចាប់ពីអាយុ១៨ឆ្នាំឡើងទៅមានចំនួន៦៥៧នាក់ផងដែរ៕

អត្ថបទទាក់ទង