រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

កងរាជអាវុធហត្ថខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងលើកទិសដៅភារកិច្ចជំនាញកងរាជអាវុធហត្ថខេត្ត

  • 628
  • ដោយ poeuninfo

នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត នាថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងលើកទិសដៅភារកិច្ចជំនាញកងរាជអាវុធហត្ថឆ្នាំ២០២០ និងផ្សព្វផ្សាយប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វណ្ណា ឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។

        លោកឧត្ដមសេនីយ៍ត្រី វណ្ណា ឡុង បានមានប្រសាសន៍កោតសរសើរដល់មន្រ្តីអាវុធហត្ថខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាពិសេសបានសហប្រត្តិការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។ លោកក៏បានជំរុញដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ត្រូវបន្តអនុវត្តន៍អោយបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ គោរពវិន័យ ក្រមសីលធម៌ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងអនុវត្តសាលដីកាតុលាការអោយបានដាច់ខាត និងមានប្រសិទិ្ធភាពខ្ពស់។ បន្តក្ដាប់រាល់សភាពការណ៍កើតឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងចុះបង្រ្កាបអោយបានទាន់ពេលវេលានូវរាល់បទល្មើសដែលកើតមានឡើង ធានាបាននូវសន្តិសុខ សុវត្ថភាពជូនប្រជាពលរដ្ឋ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង