រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលក្រុងប៉ៃលិន ធ្វើសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២

  • 726
  • ដោយ poeuninfo

នៅសាក្រុងប៉ៃលិនព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងមានចូលរួមពីលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោក-លោកស្រីចៅសង្កាត់ ស្មៀ សប្បរសជននិងអង្គការដៃគូរផងដែរ។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន  បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន។ ជាមួយគ្នានេះ សូមថ្លែងនូវការអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលបានសហការគាំទ្រដល់ដំណើរការអភិវ​ឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់តាំងពីដំណាក់ កាលដំបូងរហូតដល់ដំណាក់កាលនៃការ ធ្វើសមាហរណកម្មនាពេលនេះ។ ឯកឧត្តមអភិ​បាលខេត្តក៏បានបញ្ជាក់ថា សិក្ខាសាលានេះ គឺដើម្បីឲ្យគម្រោងសកម្មភាពជា អាទិភាព ស្នើឡើងដោយឃុំសង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាទៅ នឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និង អង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។ដូច្នេះអង្គសិក្ខាសាលាទាំង​មូល ត្រូវរួមគ្នាពិនិត្យ មើលពីមូលហេតុដែលគម្រោងនានានៅឆ្នាំចាស់បានលើកឡើងហើយ ប៉ុន្តែមិនអាចអនុវត្តបានផ្ដល់ការគាំទ្រលើផែនការនៅក្នុងគម្រោងឲ្យបានច្រើន ចៀសវាងគម្រោងជាន់គ្នារវាងសង្កាត់ និងមន្ទីរជំនាញដែលជាអង្គភាពគាំទ្រនិងអនុវត្តកម្រោងថវិកាជាបន្តប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម បានបញ្ជាក់ថា៖ ថ្មីៗនេះរាជរដ្ឋាកម្ពុជាបានសម្រេចផ្លាស់ប្តូរការផ្ទេរការងារនិងតែងតាំងផ្សេងៗដល់រដ្ឋបាលថ្នាក់ក្រោមជាតិ យោងតាមសេចក្តីសម្រេចលេខ ០៦៤ សសរ/គជអប របស់គណះកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ហៅកាត់ថា (គជអប) ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងសម្រាប់រៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យនិងអង្គភាពនានានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ ដើម្បីកែសម្រួលការងារអោយកាន់តែងាយស្រួលនិងឆាប់រហ័សផងដែរ។ ទន្ទឹមនេះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តន៍ថវិកាអោយបានត្រឹមត្រូវនិងច្បាស់លាស់នៃថវិកាវិនិយោគរំកិល ៣ឆ្នាំនេះ ហើយរាល់បញ្ហាផ្សេងៗត្រូវចូលរួមដោះស្រាយទាំងអស់គ្នាអោយបានទាន់ពេលវេលា។

  ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ចាន់ឌិន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តប៉ៃលិន  បានលើកឡើងថា ការបង្កើតឡើងនូវវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ដល់ការរៀបចំ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ទាំងរបស់ខេត្ត ក្រុង/ស្រុក និង ឃុំ/សង្កាត់ ប្រកបដោយតម្លាភាព និងការចូលរួមមានសង្គតិភាព និងពិសេស គឺពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគឆ្នាំរំកិល របស់បណ្ដាថ្នាក់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។  ឯកឧត្តមបានសំណូមពរដល់ឃុំ សង្កាត់ ត្រូវគៀងគររកដៃគូវិនិយោគនិងអភិវឌ្ឍន៍មូលដ្ឋានអោយបានច្រើនហើយចូលរួមថែរក្សាភូមិឃុំមានសុវត្ថិភាពទាំងអស់គ្នាផងដែរ។

       សូមបញ្ជាក់ថា តាមរបាយការណ៍របស់រដ្ឋបាលក្រុងបានអោយដឹងថា៖ គម្រោងរបស់រដ្ឋបាលក្រុង និងដៃគូអភិវឌ្ឍន៍នានាជុំវិញក្រុងមានចំនួន ៥០គម្រោង៖  ០១.ផ្នែកសេដ្ឋកិច្ចមាន ០៣គម្រោង បានអនុវត្តន៍រួចជាស្ថាពរ ។ ០២. ផ្នែកសង្គមកិច្ចមាន ៣២គម្រោង មាន ០៩គម្រោង មិនបានអនុវត្តន៍ ។ ០៣.ផ្នែករដ្ឋបាល និងសន្តិសុខមាន ១៥គម្រោង នៅ ០២គម្រោង មិនបានអនុវត្តន៍ ។  ចំពោះគម្រោងដែលត្រូវលើកឡើងសម្រាប់ឆ្នាំ ២០២០ របស់រដ្ឋបាលក្រុង និងសង្កាត់មាន៖ ថ្នាក់ក្រុង ៣២គម្រោង និងសង្កាត់ទាំងបួន សរុបចំនួន ២៣២គម្រោង ដើម្បីដាក់ជូនមន្ទីរ អង្គភាព អង្គការដៃគូពិនិត្យមើល និងគាំទ្របន្ត ក្នុងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

អត្ថបទទាក់ទង