រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែងនៅ ភូមិផ្សារព្រំ

  • 528
  • ដោយ poeuninfo

កាលពីវេលាម៉ោង ០១ និង ០៥នាទី រំលងអាធាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កម្លាំងចម្រុះ​របស់​ស្នការដ្ឋាននគរបាលខេត្តប៉ៃលិន, ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត និងមានការដឹកនាំផ្ទាល់ដោយលោក តូច សុភក្តី ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តប៉ៃលិន, លោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរង នៃស្នង​ការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន បាន ធ្វើការចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទ​ខុសច្បាប់មួយ​កន្លែង ស្ថិតនៅផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ដែលជាជនជាតិវៀតណាម ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងប្រតិប័ត្តការចុះបង្រ្កាបនេះ កម្លាំងចម្រុះ​របស់​ស្នការដ្ឋាននគរបាលខេត្តប៉ៃលិន​បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រីសរុបចំនួន ០៦នាក់ ក្នុងនោះមានស្រីៈ ០៤នាក់ ដែលរួមមាន៖  ១-ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ​វៀតណាម​។ ​២-ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម។ ៣-ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម។ ៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម។ ៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូពេទ្យ ជនជាតិថៃ។ ៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខ។

ក្នុងការចុះបង្រ្កាបនេះដែរ កម្លាំងជំនាញបានធ្វើការឆែកឆេរ និងរកឃើញមានស្រោម អនាម័យមួយចំនួននៅក្នុងកាបូបយួដៃរបស់ជនសង្ស័យ និង ស្រោមអនាម័យដែលប្រើប្រាស់​រួច​នៅ​ក្នុងធុងសំរាមសរុប ចំនួន ១០ស្រោម។ ករណីខាងលើនេះ ការិយាល័យ​ប្រឆាំងការ​ជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចុះ​បានធ្វើការកសាង​សំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីបន្ត៕ វួច ពឿន

អត្ថបទទាក់ទង