រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន សំនូមដល់សិស្សានុសិស្សត្រូវយកចិត្តទុកដាក់ខិត ខំសិក្សារៀនសូត្រអោយមានគុណភាព

  • 1.0ពាន់
  • ដោយ poeuninfo

មានប្រសាសន៍អញ្ជើញជាគណៈធីបតីភាពក្នុងពិធីវេទិការស្តីពីការលើកកម្ពស់គុណភាពតម្លៃចំណេះដឹងជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រមាណ៣០០នាក់ នៅមន្ទីអប់រំយុវជន និងកីឡាខេត្តប៉ៃលិនខេត្ត នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩  ឯកឧត្តម បណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសំនូមដល់សិស្សានុសិស្សត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ  ស្រាវជ្រាវនូវចំនេះដឹងថ្មីៗ អោយបានច្រើន ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំបន្តវេន្តការពារ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើននាថ្ងៃអនាគត់ និងស្វែងយល់អំពីច្បាប់គតិយុទ្ធនានា ដោយខិតខំរៀនសូត្រតាមរយះការអានសៀវ​ភៅអោយបានច្រើនទៅតាមមុខវិជ្ជា ជំនាញ របស់ខ្លួន ក្នុងការពង្រឹងពង្រីកសមត្ថភាពអោយបានកាន់តែមានគុណភាព ស្របតាមគោលដៅ ផែនការរបស់ក្រសួងអប់រំយុវជននិងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានអនុវត្តនូវគោលនយោ​បាយឈ្នះឈ្នះ ដែលធ្វើអោយប្រទេសមានសុខសន្តិភាពពេញលេញទូទាំង​ប្រទេស​ព្រម​ទាំងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះបានកសាងសាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន ប្រឡាយនិងសមិទ្ធិផលនានាជាច្រើនទៀតដែលបំរើដល់ផលប្រយោជន៍​និងជីវភាពរស់នៅប្រជា​ពលរដ្ឋប្រចាំថ្ងៃ  ជាពិសេសបានផ្តល់ឱកាសដល់សិស្សានុសិស្សបានសិក្សារៀនសូត្រអោយមានចំនេះជំនាញដើម្បីក្លាយខ្លួនជាធនធានបន្តវេណន្ត និងការលើកកម្ពស់គុណភាពតម្លៃចំណេះដឹងជូនសិស្សានុសិស្សដើម្បីផ្សាភ្ជាប់ចំណេះដឹងពីថ្នាក់ទីក្រុង ទៅជនបទ ក្នុងការពង្រឹងពង្រីកធនធនប្រកបដោយសមធម៌ គុណធម៌និង អភិបាលកិច្ចល្អ ។  ឯកឧត្តមក៍បានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ត្រូវធ្វើខ្លួនជាកូនល្អក្នុងសង្គមគ្រួសារត្រូវស្តាប់ការទូន្មានប្រៀនប្រដៅរបស់ឪពុកម្តាយនិងបងប្អូន ហើយត្រូវធ្វើខ្លួនជាមិត្តល្អក្នុងសាលានិងស្តាប់លោកគ្រូអ្នកគ្រូ ត្រូវចងចាំពីច្បាប់ខ្មែរពីបុរាណ និងច្បាប់ផ្សេងៗ ជាពិសេសការផ្តល់ការតម្រង់ទិសមុខជំនាញ ដែលគ្រូបង្គោលបានបង្ហាត់បង្រៀន និងត្រូវមានសីលធម៍ គុណធម៍ វិន័យនិងចំនេះដឹង ដើម្បីក្លាយជាសិស្សល្អ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំអោយបានកាន់តែល្អនិងជាទំពាំងស្នងឬស្សីមួយដ៏សំខាន់របស់ប្រទេសជាតិយើង។

     បើតាមបញ្ជាក់ពីលោក គង់ ចិន្តា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានអោយដឹងថា៖ក្នុងឆ្នាំសិក្សា២០១៨ - ២០១៩នៅទូទាំងខេត្តប៉ៃលិនមានសាលារៀនសរុបចំនួន៨៣ សាលា ក្នុងនោះមានមេត្តេយ្យសិក្សាចំនួន២៥សាលា បឋមសិក្សាចំនួន៤៩សាលា អនុវិទ្យាល័យចំនួន៧សាលា និងវិទ្យាល័យចំនួន២សាលាផងដែរ ។

អត្ថបទទាក់ទង