រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ធ្វើវេទិការសាធារណៈនៅស្រុកសាលាក្រៅ

  • 720
  • ដោយ poeuninfo

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ធ្វើវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគ្រាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ  ស្ថិតក្រោមអធិបតីភាពឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសាលាក្រៅ  និងឯកឧត្តម ចេងញ៉ាន់ អភិបាលរងខេត្ត លោកជំទាវ ពៅ សុខ សមាជិ កក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសាលាក្រៅ មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពល រដ្ឋចំនួន១១៤នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណសាលាអនុវិទ្យាល័យអូរដូនតា ស្ថិតនៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បន្ទាប់ពីលោកសំ សារ៉េត អភិបាលស្រុកសាលាក្រៅ អានពីស្ថានភាពទូទៅនៅក្នុងស្រុកសាលាក្រៅរួមមក បងប្អូនប្រជាពល រដ្ឋបានលើកបញ្ហាប្រឈមនិងសំណូមពរមួយចំនួនដើម្បីអោយក្រុមការងារថ្នាក់ជាតិជួយដោះស្រាយដូចជា៖ ទី១/ បញ្ហាខ្វះប្រព័ន្ធភ្លើងអគ្គិសនីនៅភូមិដីសរ ទី២/សំណូមពរអោយជួយចាក់ក្រាលគ្រួសក្រហមចម្ងាយ៦០០ម៉ែត្រលើខ្នងប្រលាយទំនប់ដែលមន្ទីរធនធានទឹកនិងឧតុនិយមបានស្ថាបនាហើយ ទី៣/ សំណូមពរចាក់ដីធ្វើផ្លូវចូលវត្តចម្ងាយ២គីឡូម៉ែត្រក្នុងភូមិបាយសីទី ៤/បញ្ហាគ្រឿងញៀន និងបញ្ហារួមផ្សំផ្សេងៗមួយចំនួនទៀត។ 

ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសាលាក្រៅបានលើកឡើងថា៖ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជាដូច្នេះរាជរដ្ឋភិបាលមានមហិតាខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង ។ ហើយរាល់បញ្ហាប្រឈមនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងនាពេលនេះនឹងយកទៅដោះស្រាយ ហើយនឹងដោះអោយបានជាជំហានៗតាមលំដាប់លំដោយនិងស្ថានភាពជាក់ស្តែង។ ឯកឧត្តមបានជំរុញអោយអាជ្ញាធរខេត្ត ក្រុង ស្រុក ត្រូវបំរើសេវាសារធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានល្អប្រសើរ និងមានតម្លាភាព គណនេយ្យភាព ជាពិសេសសូមអោយបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាតម្លៃសន្តិភាពដែលរាជដ្ឋាភិបាលបានខិតខំមកដោយលំបាក។ ម្យ៉ាងទៀតក៏សុំអោយមេឃុំមេភូមិនិងមេបុសិ៍ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយមានប្រសិទ្ធិភាព។

អត្ថបទទាក់ទង