មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើការងារគ្រប់គ្រងសំណង់អាគារ ដល់ម្ចាស់ក្រុមហ៊ុនសំណង់នានាក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ជំរុញដល់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដីនគររូនីយកម្មសំណង់ និងសូរិយោដីខេត្ត ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យបច្ចេកទេស គុណភាព និងច្បាប់សាងសង់ លើសំណង់នានាក្នុងខេត្ត អោយបានត្រឹមត្រូវច្បាស់លាស់ ស្របតាមបទដ្ឋានគតិយុត្តិ ស្តង់ដារសុវត្ថិភាព គុណភាពសំណង់។ ពិសេសត្រូវពិនិត្យមើលលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនម៉ៅការសាងសង់នានា ដើម្បីអោយការងារសងសង់សំណង់អាគារនីមួយៗប្រកបទៅដោយគុណភាពរឹងមាំ សំដៅទប់ស្កាត់ ទប់ស្កាត់បានការបាក់រលំដែលនាំអោយប៉ះពាល់ ដល់អាយុជីវិត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែមន្រ្តីជំនាញនៃមន្ទីររៀបចំដែនដីនគររូនីយកម្មសំណង់ និងសូរិយោដីខ្លួនឯងនោះ ក៏ត្រូវតែបំរើសេវាសាធារណៈ ដូចជា ការធ្វើច្បាប់អនុញ្ញាតិសាងសង់ដល់ក្រុមហ៊ុននានា ក៏ដូចជា ប្រជាពលរដ្ឋ អោយបានឆាប់រហ័សផងដែរ ដែលមិនត្រូវទុកពន្យាពេល ដោយមូលហេតុផ្សេងៗនោះឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលបានចាត់វិធានការអោយគណអភិបាលខេត្តក្រុងទាំង២៥ ទូទាំងប្រទេសកម្ពុជា អនុវត្តផ្លូវច្បាប់អោយបានត្រឹមត្រូវលើសំណង់ ទាំងឡាយណាដែលមិនមានច្បាប់អនុញ្ញាតិ ក៏ដូចជាការជំរុញអោយធ្វើច្បាប់អនុញ្ញាតិអោយបានត្រឹមត្រូវមុនសាងសង់សំណង់ផ្សេងនៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះឯកឧត្តមក៍បានណែនាំដល់ក្រុមហ៊ុនម៉ៅការសំណង់ទាំងអស់ត្រូវ មានការទទួលខុសត្រូវខ្ពស់លើការងារសាងសង់របស់ខ្លួន ជៀសវាងការធ្វេសប្រហែស ដែលបង្ករអោយមានការបាក់រលំ ឬមិនមានគុណភាពសំណង់ ហើយម្ចាស់ក្រុមហ៊ុនសំណង់ និងប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវធ្វើច្បាប់អនុញ្ញាតិអោយបានត្រឹមត្រូវផងដែរ មុនធ្វើការសាងសង់សំណង់អ្វីមួយ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន
ឯកឧត្តម ផាន់ ចាន់ធុលជំរុញដល់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី យកចិត្តទុកដាក់ត្រួតពិនិត្យបច្ចេកទេស និងច្បាប់សាងសង់លើសំណង់នានាក្នុងខេត្តអោយបានត្រឹមត្រូវ
- 729
- ដោយ poeuninfo
អត្ថបទទាក់ទង
-
អភិបាលខេត្តប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ
- 729
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានរដ្ឋនានាក្នុងខេត្ត ដែលមានហានីភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
- 729
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យគ្រឹះស្ថានសិក្សារដ្ឋ ដែលត្រៀមបើកដំណើរការឡើងវិញ នៅតាមតំបន់ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ(SOP)
- 729
- ដោយ poeuninfo
-
ក្រសួងសុខាភិបាល ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅខេត្តប៉ៃលិន
- 729
- ដោយ poeuninfo
-
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន
- 729
- ដោយ poeuninfo
-
រដ្ឋបាលខេត្តប៉ៃលិនផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកគ្រួសារសពដែលបាលទទួលមរណះភាពដោយសារជម្ងឺCovid-19
- 729
- ដោយ poeuninfo
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
- 729
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិនជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំបន្លែនៅក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ
- 729
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំង ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក
- 729
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះដោះស្រាយសំណូមពររបស់ប្រជាកសិករ និងបញ្ហាស្រូវខ្វះខាតទឹក ដោយសារទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ
- 729
- ដោយ poeuninfo