រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល ប្រគល់សៀវភៅកំណត់ហេតុចំនួន២១០០ក្បាល ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្តប៉ៃលិន

  • 391
  • ដោយ poeuninfo

រសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិន អញ្ចើញជា   គណៈធិបតីក្នុងពិធីប្រគល់សៀវភៅកំណត់ហេតុចំនួន ២១០០ក្បាល ដែលជាអំណោយរបស់លោកឧត្តមសេនីយត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៅទូទាំងខេត្តប៉ៃលិន។ ពិធីប្រគល់-ទទួលនេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន លោកមានលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ តំណាងកងកំលាំប្រដាប់អាវុធបានចូលរួមផងដែរ។

         មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមផាន់ ចាន់ធុល បានថ្លែងអំណគុណដល់លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអវុធហត្ថខេត្ត ដែលបានផ្តល់សៀវភៅកំណត់ហេតុចំនួន​២១០០ក្បាលនេះ សម្រាប់ចែកជូនដល់មន្រ្តីរាជការក្នុងខេត្តប៉ៃលិនបានប្រើប្រាស់ សម្រាប់ជាការកត់ត្រាចំណាំ, ការសរសេរកំណត់ហេតុផ្សេងៗ ប្រចាំថ្ងៃរបស់ខ្លួន។ ឯកឧត្តមបានមានប្រសាសន៍ថា៖ កំណត់ហតុការងារ ការកត់ចំណាំនូវព័ត៌មានប្រចាំថ្ងៃ របស់មន្រ្តីម្នាក់ៗ ពិតជាមានសារៈសំខាន់ណាស់ ហើយការសរសេរចូលក្នុងសៀវភៅ គឺជារឿងចាំបាច់ ព្រោះមិនអាចមានមាននណាម្នាក់ចាំបានគ្រប់រឿង, គ្រប់ចំណុច នូវការងារដែលខ្ល្លួនបានធ្វើ, ឬក៏ព័ត៌មានចាំបាច់នានាដែលត្រូវចងចាំនោះឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ សៀវភៅមួយក្បាលដែលបានចែកជូនដល់មន្រ្តីរាជការម្នាក់ៗនាពេលនេះ មិនមានតម្លៃប៉ុន្មានឡើយ ប៉ុន្តែគឺជាទឹកចិត្តដ័ធំធេងសម្រាប់លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដែលបានចំណាយថវិកាផ្ទាល់ខ្លួនដ៏ច្រើនទិញនូវសៀវភៅកំណត់ហេតុទាំងនេះ សំរាប់ចែកជូនដល់មន្រ្តីរាជការយើង៕   ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង