រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ធ្វើអត្តឃាតដោយយកកាំភ្លើងឆ្នុកបាញ់ខ្លួនឯងធ្លាយពោះ

  • 826
  • ដោយ poeuninfo

កាលពីវេលាម៉ោង ១៥ និង ៣០នាទីថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្បាលចំការរបស់ឈ្មោះ ប្រាក់ គា ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីធ្វើអត្តឃាតមួយលើក​ដោយយក​កាំភ្លើងបាញ់ខ្លួនឯង (ប្រភេទកាំភ្លើងឆ្នុក) បណ្តាលអោយចំក្បាល​ពោះត្រង់ចំណុច​ផ្ចិត ធ្លាយទៅផ្នែកខាងក្រោយខ្នង ដោយសារការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ។

ជនរងគ្រោះមានឈ្មោះ ចក់ តឿ ហៅផាត ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខ​របរ​កសិករ មានទីលំនៅបច្ចុប្បន្នភូមិ/សង្កាត់ខាងលើ។ បច្ចុប្បន្ន​ជនរងគ្រោះ ​ត្រូវបានបញ្ជូន​ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ករណីខាងលើនេះគឺកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ កោសល្យវិច្ច័យនៃប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់អូរតាវ៉ៅ សហការណ៍ជាមួយ​កម្លាំងការិយាល័យជំនាញនៃស្នងការ​ដ្ឋាន​នគរបាលខេត្តប៉ៃលិន បានចុះទៅពិនិត្យមើលកន្លែងកើតហេតុ​ និងធ្វើការសន្និដ្ឋានជំហាន​ដំបូងថា ករណីខាងលើនេះ គឺជាការធ្វើអត្តឃាត ដោយសារជនរងគ្រោះ​មានការឈ្លោះ​ទាស់ទែងជាមួយ​ក្រុមគ្រួសារ៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង