រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រធានក្រុមប្រឹក្សាក្រុងជំរុញដល់អង្គភាពស្ថាប័នជំនាញរបស់រដ្ឋបាលក្រុងត្រូវបង្កើតការផ្តល់សេវាសាធាណៈជូនប្រជាពលរដ្ឋអោយបានត្រឹមត្រូវ

  • 588
  • ដោយ Admin

មានប្រសាសន៍ក្នុងពិធីពិគ្រោះយោបល់ក្រុមប្រឹក្សា​ក្រុងប៉ៃលិនឆ្នាំទី១​អា​ណត្តិ​ទី០៣ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោកសួន ប៊ុនសង ប្រធាន​ក្រុមប្រឹក្សាក្រុងប៉ៃលិន​បានមានប្រសាសន៍ជំរុញដល់អង្គភាពស្ថាប័នជំនាញរបស់រដ្ឋបាលក្រុងត្រូវបង្កើតការផ្តល់សេវាសាធាណៈ រួមមាន ការធ្វើសំបុត្រកំណើត អត្រានុគូលដ្ឋាន សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ការធ្វើប្លង់ដី ជាដើម ជាពិសេសដោះស្រាយបញ្ហា​ប្រឈមនានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានត្រឹមត្រូវច្បាស់​លាស់ និងមានតម្លាភាព ប្រសិទ្ធិ​ភាព ស្របតាមគោលនយោបាយ​របស់រាជរដ្ឋា​ភិបាល​កម្ពុជា ។លោកលើកឡើងថា៖​ក្រោមការ​​ដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋា​ភិបាល​បាន​ធ្វើអោយប្រទេសជាតិមានសុខ​សន្តិ​ភាព និងបានកសាងហេដ្ឋរចនាសម្ព័ន ជា​ច្រើន​មានដូចជា៖ផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក វត្តអារាម​ជា​ដើម និងជាពិសេសបានយកចិត្តទុកដាក់​ធ្វើ​កែ​ទម្រង់ស៊ីជម្រៅចាប់​ពីថ្នាក់រដ្ឋបាល​សាធា​រណៈ រហូតដល់រដ្ឋបាលថ្នាក់​ក្រោមជាតិ ដើម្បី​ឆ្លើយតបទៅ​នឹងសេចក្តីត្រូវកា​ររបស់បងប្អូន​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន ក្នុងកា​រ​ដោះ​ស្រាយបញ្ហាប្រឈមនានា និងបង្កើននូវការ​អភិវឌ្ឍន៍​ធនធាន សេដ្ឋកិច្ច ហេដ្ធា​រចនា​សម្ព័ន្ធ។ ដូច្នេះហើយសូមអោយថ្នាក់​ដឹកនាំ និង​មន្រ្តីជំ​នា​ញ​​ក្រុង​ប៉ៃលិន​ទាំង​អស់ត្រូវបន្ត​គាំទ្រ និង​អនុវត្តអោយមានប្រសិទ្ធិភាព ទន្ទឹមនឹង​នេះត្រូវចេះ​សាមគ្គីផ្ទៃ​ក្នុង​អោយបានល្អ ដើម្បីបន្ត​ដោះស្រាយ បញ្ហាប្រឈម ដែល​បងប្អូន​ជួបប្រទះនៅថ្នាក់មូលដ្ឋាន និងខិតខំ​ការពារ​សន្តិសុខសណ្តាប់ធ្នាប់។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមាន​ប្រសាសន៍ថា៖ការធ្វើវេទិការណ៍​នេះដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋលើកឡើងបញ្ហា សំណើរ សំនូមពរផ្សេងៗ​ដែលពួកគាត់ជួបប្រទះនិងដើម្បីបង្កើតនូវវប្បធម៌ក្នុងការពិភាក្សាគ្នារវាងក្រុមប្រឹក្សាក្រុងប៉ៃលិន សង្កាត់ និងមន្រ្តីជំនាញក្រុងប៉ៃលិន ក្នុងការលើកកម្ពស់ខ្សែគណនេយ្យភាព តម្លា​ភាព និងសមធម៌ សំដៅអោយមានការអភិវឌ្ឍន៍​នៅតាមមូលដ្ឋានអោយ​មានការរីក​ចំរើន​ជាបន្តបន្ទាប់។លោកបន្តថា៖ចំពោះបញ្ហាប្រឈមដែលបងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងមានដូចជា៖១/បញ្ហាបុគ្គលិកធានាគារអេស៊ីលីដាមិនគោរពពេលវេលាជាមួយប្រជាពលរដ្ឋខ្ចីលុយ។ទី២/បញ្ហាខ្វះបង្គោលភ្លើងនៅតាមភូមិនានាក្នុងក្រុងប៉ៃលិន។ទី៣/បញ្ហាការធ្វើប្លង់ដីធ្លីជាប្រព័ន្ធនៅភូមិទួលស្រលៅមិនទាន់បាន។ទី៤/បញ្ហានៅអនុវិទ្យាល័យបយ៉ាខាសិស្សបោះបង់ការសិក្សាច្រើន និងមិនសូវមានបរិស្ថានល្អ។ទី៥/បញ្ហា​ទឹកស្អាត​មិនទាន់​បានតទៅដល់ផ្ទះបងប្អូនប្រើប្រាស់នៅតាមបណ្តាភូមិនានាក្នុងក្រុងប៉ៃលិន។ទី៦/បញ្ហាគ្រូពេទ្យប្រើពាក្យសំដីមិនសមរម្យចំពោះអ្នកជំងឺ។ទី៧/បញ្ហាប្រជាពលរដ្ឋបាត់អត្តសញ្ញាណប័ណ្ណស្នើរសុំធ្វើម្តងទៀតប៉ុន្តែមានរយៈពេលយូទើបបាន។ ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះលោកក៍បានប្តេជ្ញាយកចិត្តទុកដាក់ដោះស្រាយ និង​ជំរុញ​ដល់​ស្ថាប័នមន្ទីរជំនាញ​ដែល​ជាប់​ពាក់ព័ន្ធទាំងអស់​ធ្វើការដោះ​ស្រាយបញ្ហា​ទាំងនេះ​អោយបានជាបន្តបន្ទាប់​ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយគ្នានេះ​នឹងណែនាំដល់ក្រុមហ៊ុននានាក្នុង​ក្រុងប៉ៃលិនចូលរួមសហការដាក់បង្គោលភ្លើង និងតបណ្តាញ​ទឹកស្អាត ជូនដល់បងប្អូន​ប្រើប្រាស់៕ វួច ពឿន

អត្ថបទទាក់ទង