រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន

  • 500
  • ដោយ poeuninfo

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា បានអញ្ជើញប្រគេនទានវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃ ទាំង៣២វត្ត ក្នុងខេត្តប៉ៃលិន ពិធីនេះត្រូវបានធ្វើឡើងក្នុងវត្តរតនសោភ័ណ្ឌ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បុណ្យចូលព្រះវស្សា ក៏ជាបុណ្យដ៏ធំមួយ ដែលអាចចាត់ទុកថាជាបុណ្យដែលមានសារៈសំខាន់ណាស់ នៅក្នុងចំណោមបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធ សាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារឰពីធីបុណ្យចូល ព្រះវស្សា ប្រជាពលរដ្ឋដែលជាអ្នក កាន់ព្រះពុទ្ធ សាសនាក៏បាននាំគ្នាជ្រះថ្លារៀបចំគ្រឿងសក្ការៈ និង គ្រឿង ឧបភោគ បរិភោគ ផ្សេង ៗ សម្រាប់ ឧបត្ថម្ភដល់ភិក្ខុសង្ឃឆាន់និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ ពិធីបុណ្យចូលកាន់ព្រះវស្សាសម្រាប់ ឆ្នាំនេះ មានរយៈ ០៣ខែ ដោយចាប់ពីថ្ងៃ ១រោច ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។ ហើយយោងតាមឯកសារ បានឲ្យដឹងថា៖ បុណ្យចូលព្រះវស្សា គឺជាបុណ្យ មាន មកតាម ផ្លូវព្រះពុទ្ធ សាស នា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវហើយត្រូវចាំ វស្សាដោយត្រឹមត្រូវមិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយក ទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែង វស្សិកសាដក(សំពត់សំរាប់ងូតទឹកភ្លៀង) ដែល និយម ហៅថាសំពត់សាដកចំណាំវស្សា ព្រមទាំង ប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។ក្នុងឱកាសនោះលោកជំទាវ​ បាន​ ស្រីមុំ​អភិបាលខេត្តព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងខេត្ត​បានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន 32 វត្តនៅទូទាំងខេត្តប៉ៃលិនដោយក្នុងមួយវត្តមួយវត្តទទួលបានទានវស្សា អង្ករ ទឹកសុទ្ឋ មី ស្លាដក និង បច្ច័យមួយចំនួនផងដែរ៕

អត្ថបទទាក់ទង