រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រជាពលរដ្ឋខេត្តប៉ៃលិនមកទទួវ៉ាក់សាំងដូសទី២ក្នុងយុទ្ធនាការផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ19ទ្រង់ទ្រាយធំ

  • 394
  • ដោយ poeuninfo

នៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំសម្រាប់ការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនរយៈពេល១៤ ថ្ងៃពោលគឺចាប់តាំងពីថ្ងៃទី ២៩ខែកក្កដាដល់ថ្ងៃទី ១២ខែសីហាឆ្នាំ២០២១នេះប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងបានមកទួលវ៉ាក់សាំងយ៉ាងច្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជុំរុញការចាក់វ៉ាក់សាំអោយបាន១០លាននាក់ស្របតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនមាយករដ្ឋមម្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនដែលតែងតែចុះពិនិត្យមើលដំណើរការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានមានប្រសាសន៍ថាវ៉ាក់សាំងដែលផ្ដល់មកកាន់ខេត្តប៉ៃលិនគឺស្ថិតក្នុងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមជួរបន្ទាត់ព្រំដែនរវាងកម្ពុជាថៃពីព្រោះខេត្តជាប់ព្រំដែនកម្ពុជាថៃប្រឈមជាមួយបងប្អូនប្រជាពលករដែលធ្វើដំណើរចេញចូលទៅធ្វើការនៅក្នុងប្រទេសថៃនិងដោយសារបច្ចុប្បន្នប្រទេសថៃគាត់មានកំណើននៃការឆ្លងក្នុងរលកថ្មីនេះមានចំនួនច្រើនករណីក្នុងមួយថ្ងៃមួយថ្ងៃគឺក្នុងរង្វង់ម៉ឺនករណីលើ 24 ម៉ោង។ លោកជំទាវបន្តថាចំពោះពលករដែលត្រឡប់ពីប្រទេសថៃវិញត្រូវបានធ្វើការត្រួតពិនិត្យប្រកបដោយការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងនោះយើងបានរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់សម្រាប់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃវិញ។ លោកជំទាវបន្តថាដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ19 កាន់តែលឿនជាពិសេសវីរុសបំលែងខ្លួនថ្មីហៅថាដែលតា រាជរដ្ឋាភិបាលបានសម្រេចបិទខេត្តចំនួន ៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃឡង់រួមមានខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យឧត្តរមានជ័យ ព្រះវិហារនិងរួមមានខេត្តសៀមរាបផងដែរ។ដោយឡែកសម្រាប់ខេត្តប៉ៃលិនផ្ទាល់ក៏បានដាក់ចេញនូវសេចក្ដីសម្រេចនិងសេចក្ដីណែនាំចំនួនពីរផ្សេងគ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ19 នៅក្នុងនោះរួមមានការអនុវត្តវិធានការផ្អាកជាបណ្ដោះអាសន្នរយះពេល 14 ថ្ងៃចាប់ពីថ្ងៃទី 29 ខែកក្កដារហូតដល់ថ្ងៃទី 12 ខែសីហាឆ្នាំ 2021នូវមុខរបរអាជីវកម្មដូចជាខារ៉ាអូខេ រម្មណីយដ្ឋាន អាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ កន្លែងហាត់ប្រាណ ព្រមទាំងកន្លែងលេងកីឡាផ្សេងៗទៀត ការជួបជុំឬការប្រមូលផ្ដុំជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី 10 នាក់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចលើកលែងតែករណីក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នាការហាមឃាត់ការជួបជុំឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទភោជនីយដ្ឋាន អាហារដ្ឋានអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះដោយមិនអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាននិងអាហារដ្ឋានដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាលជាពិសេសការរក្សានៅគម្លាតសុវត្ថិភាពបុគ្គលនិងសង្គមសកម្មភាពការជួបជុំឬការប្រមូលផ្ដុំមនុស្សសកម្មភាពការងារមុខរបស់និងអាជីវកម្មដែលត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលបានម៉ឺងម៉ាត់ជាពិសេសកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនឹងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគការវាស់កំដៅនិងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត។ ក្នុងឱកាសនោះលោកជំទាវក៏បានអំពាវនាវដល់កងកម្លាំងដែលប្រចាំការនៅតាមគ្រប់គោលដៅក្រុមគ្រូពេទ្យនិងកម្លាំងស្ម័គ្រចិត្តរបស់យុវជនសសយកខេត្តប៉ៃលិនសូមចូលរួមបន្តខិតខំប្រឹងប្រែងក្នុងយុទ្ធនាការនៅក្នុងការប្រយុទ្ធក្នុងសមរភូមិcovid 19នេះ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់បើទោះបីជាចាក់វ៉ាក់សាំងយ៉ាងណាហើយក៏ដោយ ក៏ត្រូវតែអនុវត្តវិធានការបីការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងបន្តរស់នៅប្រកបមុខរបរតាមបែបគន្លងថ្មីដែលកត្តាទាំងអស់នេះហើយទើបយើងអាចយកឈ្នះលើ សមរភូមិកីវីដ១៩បាន ។សូមបញ្ជាក់ថា រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងចំនួន 5ទីតាំងផ្សេងៗគ្នាក្នុងនោះ ទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមណ្ឌលសុខភាពក្រចាប់មណ្ឌលសុខភាពផ្សារព្រំមណ្ឌលសុខភាពភ្នំស្ពង់និងមណ្ឌលសុខភាពភ្នំព្រាល៕

អត្ថបទទាក់ទង