រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

គ្រឿងឧបភោគបរិភោគត្រូវបានប្រគល់ជូនកម្លាំងចម្រុះឈរជើងប្រចាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ19

  • 476
  • ដោយ poeuninfo

ព្រឹកថ្ងៃទី 17 ខែកក្កដាឆ្នាំ 2021 ឯកឧត្តមសារ៉ាត់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិនឯកឧត្តមហុកសុផលអភិបាលរងខេត្តបាននាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារះប្រើប្រាស់ចំនួន 7ប្រភេទប្រគល់ជូនកម្លាំងចម្រុះដែលកំពុងឈរជើងនៅតាមជួរបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តប៉ៃលិនដែលកំពុងប្រតិបត្តិការពិនិត្យការឆ្លងចូលមកកម្ពុជាវិញរបស់ពលករតាមច្រករបៀងនិងច្រកអូរថ្មធម្មជាតិនានាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 ពីក្រៅប្រទេស។ជាមួយគ្នានេះគ្រឿងឧបភោគបរិភោគក៏បានប្រគល់ជូនកម្លាំងដែលយាមប្រចាំការនៅតាមបណ្ឌលចត្តាឡឺស័កមណ្ឌលព្យាបាលជំងឺកូវីដ19 និងកម្លាំងប្រចាំការនៅតាមព្រំប្រទល់រវាងខេត្តប៉ៃលិននិងខេត្តបាត់ដំបងសរុបចំនួន 35 គោលដៅ។ ឯកឧត្តមសារ៉ាត់បានមានប្រសាសន៍ថាអំណោយនេះគឺជាអំណោយរបស់លោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនដែលតែងតែគិតគូរយកចិត្តទុកដាក់ពីកងកម្លាំងដែលបានខិតខំលះបង់កំលាំងកាយកំលាំងចិត្តពេលវេលាក្នុងបុព្វហេតុទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19នៅក្នុងសហគមន៍។ ឯកឧត្តមបានបន្តថាបច្ចុប្បន្នរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងនិងតាមដានចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ដោយបានកំណត់ផែនការនិងវិធានការនានាកាន់តែមានប្រសិទ្ធភាពធ្វើឲ្យអត្រាឆ្លងនៅក្នុងខេត្តប៉ៃលិនមានការធ្លាក់ចុះស្ទើរទាំងស្រុងហើយចំពោះពលរដ្ឋដែលមានករណីឆ្លងប្រចាំថ្ងៃភាគច្រើនជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃនិងប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបណ្ដាខេត្តនិងរាជធានីហើយត្រូវបានរកឃើញតាមរយៈការធ្វើតេស្តរហ័សនៅចំណុចគោលដៅត្រួតពិនិត្យសុខភាពនៅតាមព្រំប្រទល់ទាំង 3 រវាងខេត្តប៉ៃលិននិងខេត្តបាត់ដំបងដោយក្នុងនោះមានក្រុមគ្រូពេទ្យជំនាញកំពុងបំពេញភារកិច្ចនៅទីនោះដោយផ្ទាល់។ឯកឧត្តមបានបន្តទៀតថាដើម្បីត្រៀមបង្ការជាយថាហេតុរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កបន្ថែមទៀតដែលជាទីតាំងសមរម្យនិងមានបរិស្ថានខ្យល់អាកាសល្អបរិសុទ្ធសម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡឺស័កជាពិសេសរដ្ឋបាលខេត្តបានរៀបចំទីតាំងថ្មីសម្រាប់ព្យាបាលអ្នកមានជំងឺកូវីដ19 ដែលទីតាំងថ្មីនេះធំទូលាយមានខ្យល់អាកាសល្អបរិសុទ្ធដែលអាចជួយផ្ដល់ឱ្យអ្នកជម្ងឺមានអារម្មណ៍ល្អជាមួយនឹងការផ្គត់ផ្គង់អាហារបានត្រឹមត្រូវនិងទៀងទាត់។សូមបញ្ជាក់ថាអំណោយដែលបានផ្ដល់ជូនកងកម្លាំងចម្រុះសរុបចំនួន 35 គោលដៅរួមមានអង្ករ 50 គីឡូក្រាមមី 10 កេះទឹកស៊ីអ៊ីវ 2 យួរត្រីខ 2 ដុំទឹកក្រូច 2 យួរទឹកសុទ្ធ 5 កេសនិងម៉ាសចំនួន 10 ប្រអប់៕

អត្ថបទទាក់ទង