រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅមណ្ឌលភ្នំស្ពង់ទទួលបានអំណោយពីសុប្បុរស់ជន

  • 375
  • ដោយ poeuninfo

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកលោកវរ:សេនីយ៍ត្រី ឡោ ពុធ អធិការរងនគរបាលស្រុកសាលាក្រៅ រួមនឹងសុប្បុរស់ជនមួយរូបទៀត គឺលោកអនុសេនីយ៍ឯក ឈឹម គឹមលុង បាននាំយកអំណោយជាទឹកសុទ្ធ ភេសជ្ជៈ និង ថវិកាទៅផ្ដល់ជូនដល់ក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងមណ្ឌលភ្នំស្ពង់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។អំណោយដែលសុប្បុរសជន យកទៅផ្តល់ជូនដល់ក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងមណ្ឌលភ្នំស្ពង់នាឱកាសនោះ រួមមាន: ទឹកសុទ្ធចំនួន ៦២យួ ម៉ាស់ចំនួន៥ប្រអប់ ភេសជ្ជៈ:ស្ទីងចំនួន១កេះ បាកាសចំនួន ១កេះ និងថវិកាចំនួន ១៨ម៉ឺនរៀល។លោក សៀ សុខុម អភិបាលរងស្រុកសាលាក្រៅ និងជាប្រធានទីតាំងចំពោះកិច្ចចាក់វ៉ាក់សាំងភ្នំស្ពង់ បានមានប្រសាសន៍ថា ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈ កម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងខេត្ត សូមថ្លែងអំណរគុណដល់សុប្បុរស់ជន ដែលបាននាំយកនូវអំណោយជាទឹកសុទ្ធ និងភេសជ្ជៈជូនដល់ក្រុមការងារនាពេលនេះ។ លោកបានមានប្រសាសន៍បន្តថា ការផ្ដល់អំណោយរបស់សុប្បរស់ជននាពេលនេះ គឺជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងជាការសម្រាលបន្ទុកមួយដល់ក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងនៅមណ្ឌលភ្នំស្ពង់ សម្រាប់ចែកទឹកពិសារដល់ក្រុមការងារ ដែលជាយុវជន ស.ស.យ.ក សមត្ថកិច្ចរក្សាសន្តិសុខ ក្រុមគ្រូពេទ្យ និងដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនៅក្នុងមណ្ឌលនេះ៕

អត្ថបទទាក់ទង