រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម

  • 699
  • ដោយ poeuninfo

រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា ឆ្នាំ២០២១ លើកទិសដៅអនុវត្តបន្តខែកុម្ភះ ឆ្នាំ២០២១ ។

ថ្លែងក្នុងអង្គប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ សេង សុ គន្ធ ស្នងការនៃស្នងការនគរបាលខេត្តបានសម្តែង នូវការកោតសរសើរ និងគាំទ្រលទ្ធផលការងារនាពេលកន្លងមក និងបានលើកឡើងនូវបទពិសោធន៍ ព្រមទាំងបានដាក់ចេញនូវគោលការណ៍វិធានការ ការងារសំខាន់ៗ មួយចំនួនដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងការបង្ការបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានក្នុងខេត្តឱ្យបានទាន់ពេល ឱ្យទទួលបានលទ្ធផលជាវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លើប្រគល់ជូន និងជំរុញឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ចំពោះការចុះជួយពង្រឹងតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងប្រមូលផ្តុំកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនិងចេញល្បាតចល័តជាប្រចាំ។ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសការចុះអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងចូលរួមបន្តផ្សព្វផ្សាយឲ្យបានសកម្មក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្ត បង្កើនកិច្ចសហប្រតិបត្តិការល្អតាមខ្សែបន្ទាត់ព្រំដែនកុំឲ្យមានការជ្រៀតចូល លួចចូលតាមព្រំដែនដោយមិនបានធ្វើចត្ថាឡីស័កនោះ។ ទន្ទឹមនឹងនោះត្រូវចូលរួម អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លង រីករាលដាលជំងឺCOVID-19 សំដៅការពារសុខមាលភាពមន្រ្តីនគរបាល និងគ្រួសារត្រូវតែធ្វើអនាម័យឲ្យបានខ្ចាប់ខ្ជួនដោយរក្សាគម្លាតសង្គម ពាក់ម៉ាស់ លាងដៃដោយសាប៊ូ ជេល ឬទឹកអាល់កុលមុនចូលធ្វើការ។

ក្នុងឱកាសនោះដែរលោកស្នងការក៏បានណែនាំឱ្យបន្ថែមនូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងរួមសហការគ្នាក្នុងការងារជំនាញនីមួយៗក្នុងអង្គភាពឱ្យបានល្អបន្តទៀត និងពង្រឹងការ ប្រចាំការ ប្រចាំបញ្ជាឱ្យបានគ្រប់ៗអង្គភាពផងដែរ។ ដោយ៖ សុទ្ធ វ៉ាន់សៀម

អត្ថបទទាក់ទង