រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ថ្នាក់ដឹកនាំអង្គភាព និងមន្រ្តីរាជការសាលាខេត្តប៉ៃលិនសម្តែងការគាំទ្រចំណាត់ការ និង ប្រសាសន៍ណែនាំរបស់លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន

  • 588
  • ដោយ poeuninfo

ក្នុងកិច្ចប្រជុំសំណេះសំណាលរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទៅស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០  ថ្នាក់ដឹកនាំអង្គភាព មន្រ្តីរាជការសាលាខេត្តប៉ៃលិនទាំងអស់ សម្តែងការគាំទ្រចំណាត់ការ និង ប្រសាសន៍ណែនាំរបស់លោកជំទាវ បណ្ឌិត បាន ស្រីមុំ សម្រាប់អាណត្តដឹកនាំរបស់លោកជំទាវ ជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

បន្ទាប់ពីបានប្រជុំសំណេះសំណាលអស់រយៈពេលពេញមួយសរសៀល លោកជំទាវបណ្ឌិត បានស្រីមុំ បានមានប្រសាសន៍បូកសរុបលទ្ធផលនៃអង្គប្រជុំ ដោយបានធ្វើការណែនាំ និងផ្តល់អនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំអង្គភាព និងមន្រ្តីរាជការសាលាខេត្តប៉ៃលិនយកទៅអនុវត្ត ដែលរួមមាន៖ ទី១-​ប្រធានអង្គភាពទាំងអស់ត្រូវធ្វើតារាងបែងចែកទួនាទីភារកិច្ចមន្រ្តីរាជការអោយបានត្រឹមត្រូវ ហើយមន្រ្តីទាំងអស់ក៏ត្រូវមកបំពេញការងារអោយយបានទៀងទាត់ គោរពម៉ោង ពេលវេលាធ្វើការអោយបានត្រឹមត្រូវ  និងត្រូវអោយតម្លៃការងារគ្នាទៅវិញ ទៅមក ទៅតាមឋានាកុក្រម។ ទី២- ត្រូវប្រកាន់គោលការអនាម័យអោយបានខ្ចាប់ខ្ជួន ត្រូវពាក់ម៉ាស់ លាងសម្អាតដៃអោយបានញឹកញាប់ និងត្រូវរក្សាគម្លាតគ្នាអោយបានសមស្រប តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការចម្លងមេរោគកូវីដ១៩។ ទី៣-មន្រ្តីទាំងអស់ត្រូវមានឯកសណ្ឋាន ដែលមានឡូហ្គូខេត្តប៉ៃលិនអោយបានស្អាតល្អ គ្រប់ៗគ្នា។ ទី៤-មន្រ្តីរាជការទាំងឡាយដែលមានផលលំបាកផ្សេងៗ ត្រូវចូលជួបផ្ទាល់ជាមួយលោកជំទាវ ដើម្បីរកដំណោះស្រាយ ជៀសវាងយកបញ្ហាទាំងនោះ និយាយចេញទៅខាក្រៅ។ ទី៥-មន្រ្តីដែលមានអតីតភាពការងារយូ ហើយមិនទាន់មានមុខតំណែងអ្វី ត្រូវរៀបចំឯកសារតែងតាំង ទៅតាមគុណសម្បត្តិការងាររបស់ពួកគាត់។ ទី៦- ត្រូវប្រកាន់ស្មារតីសាមគ្គីភាព ឯកភាពគ្នាអោយបានល្អ និងមិនត្រូវមានបក្ស មានពួកជាដាច់ខាត។ ទី៧-បន្ទប់ទឹកទាំងអស់ ទាំងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត និងនៅសាលាខេត្ត ត្រូវមានការជួសជុល កែលម្អអោយបានល្អ។

លោកជំទាវបណ្ឌិត បានស្រីមុំ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា មន្រ្តីទាំងអស់ត្រូវគោរពអោយបានតាមការណែនាំ ការឯកភាពគ្នានៅក្នុងអង្គប្រជុំនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ការបំរើសេវាសាធារណៈដ៏ល្អជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តប៉ៃលិនអោយមានការរីកចំរើនថ្មីៗបន្ថែមទៀត៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង