រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យការស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនក្នុងឃុំស្ទឹងកាច់

  • 440
  • ដោយ poeuninfo

រសៀលថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត​ប៉ៃលិន អមដំណើរឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំង  មន្ត្រីជំនាញពាក់ព័ន្ធ បាន​អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង និងបន្តដោយផ្លូវក្រាលកៅស៊ូប្រភេទ DBST ១ខ្សែរ ស្ថិតក្នុងភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែនេះ មានប្រវែង ៥,២០០ម៉ែត្រ ទទឹង២៥ ម៉ែត្រ ក្នុងនោះមានចាក់បេតុងអាមេ ប្រវែង ១,៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣,៧០០ម៉ែត្រ ព្រមទាំងមានដាក់លូមុខកាត់អក្សរអ៊ុយ(U) សងខាងផ្លូវ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែននេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំដល់មន្រ្តីត្រួតពិនិត្យ និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ផ្លូវនេះ ត្រូវខិតខំប្រឹកប្រែងអនុវត្តអោយបានត្រឹមត្រូវតាមកុងត្រាកំណត់ ទាំងពេលវេលានៃការកសាង និងស្តង់ដាបច្ចេកទេស ដើម្បីអោយផ្លូវនេះធានាបាននូវការប្រើប្រាស់បានយូអង្វែង។ លោកជំទាវបានមានប្រសាសន៍ថា៖ ផ្លូវក្រវ៉ាត់ព្រំដែននេះ ជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ណាស់ ក្នុងការការពារបូរណភាពទឹកដី និងការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្តាត់ព្រំដែនអោយសម្បូរ សប្បាយ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានសំណូមពរដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវ​នេះទាំងអស់ សូមជួយផ្តល់កិច្ចសហការ និង​សម្របសម្រួលផលប៉ះពាល់នានា ក្នុងការស្ថាបនា​ ដើម្បីអោយដំណើរការនៃការកសាងផ្លូវនេះបានប្រព្រឹត្តទៅដោយរលូនល្អ និងឆាប់រហ័ស៕ ពិនិត្យ និងកែសម្រួលដោយ៖ វួច ពឿន

អត្ថបទទាក់ទង