រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រធានសាខា ក.ប.ប. ខេត្តប៉ៃលិនអំពាវនាវ ដល់ពលរដ្ឋទាំងអស់ត្រូវផ្អាកទទួលទានស្រាថ្នាំចិនសែ «តាំង គួយ» ដែលធ្វើអោយប៉ះពាល់ដល់សុខភាព នឹងអាយុជីវិត

  • 721
  • ដោយ poeuninfo

មានប្រសាសន៍អញ្ចើញចុះត្រួតពិនិត្យមើលស្រាថ្នាំចិនសែ «តាំង គួយ»នៅតាមតូប ផ្សានានាក្នុងខេត្តប៉ៃលិទាំងមូល ដើម្បីដកហូតបើសិនមានលក់លើទីផ្សា ក្នុងការទប់ស្កាត់ការពារសុខភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាព្រោះថា ក្រោយពីបានទទួលព័ត៌មានពីការពុលស្រាថ្នាំចិនសែ នៅខេត្តបន្ទាយមានជ័យនាពេលកន្លងមកនេះនៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោកឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវផ្អាកទទួលទានស្រាថ្នាំចិនសែ «តាំង គួយ» ដែលធ្វើអោយប៉ះពាល់ដល់សុខភាព នឹងអាយុជីវិត ព្រោះថាពេលថ្មីៗនេះមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិសោធន៍ បានធ្វើតេស្តរកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង ០.៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លាប់បាន ប្រសិនបើទទួលទានច្រើន។លោកលើកឡើងថា៖ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស អគ្គយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានដាក់ផែនការគ្រប់ខេត្តក្រុងស្រុកអោយមន្រ្តីជំនាញ ធ្វើការចុះពិនិត្យមើល នឹងណែនាំផ្សព្វផ្សាយ ដល់ពលរដ្ឋអោយទាំងអស់អោយបានយល់ជ្រាប់កាន់តែច្បាស់ពីផលប៉ះពាល់នៃការទទួលទានស្រាថ្នាំចិនសែ(តាំងគួយ) សំរាប់អោយពួកគាត់ប្រុងប្រយ័ត្នខ្ពស់។ហើយ នៅក្នុងឱកាសនោះ មន្ត្រីជំនាញក៍បានស្វែងរកការចរាចរលក់់នៅលើទីផ្សារក្នុងខេត្តប៉ៃលិន នូវទំនិញខូចគុណភាព ហួសសុពលភាព គ្មានស្លឹកសញ្ញាត្រឹមត្រូវ ដែលបង្កអោយប៉ះពាល់សុខភាពផងដែរ។

សូមបញ្ជាក់ថា៖ ក្នុងការចាត់វិធានការត្រួតពិនិត្យមើលស្រាចិនសែ«តាំង គួយ» លើទី ផ្សារនានាក្នុងខេត្តប៉ៃលិន ស្របតាមការណែនាំរបស់អគ្គយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ មន្ត្រីជំនាញមិនបានរកឃើញកន្លែងណាលក់ស្រាចិនសែ(តាំងគួយ)នោះទេ ដោយឡែកបានដកហូតទំនិញខូចគុណភាព នឹងហួសសុពលភាពរួមមាន៖១-ទឹក ក្រូច ដប ជ័រធំ   ១៣ដប  = ២១.៦៦គីឡូក្រាម ។២-នំស្រួយក្មេង  ១០កញ្ចប់=១គីឡូក្រាម  ។៣-កំទេចមីខូចគុណភាព១២កញ្ចប់ធំ=១០គីឡូក្រាម។

អត្ថបទទាក់ទង