រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ ត្រូវបានបំពាក់នៅមាត់ចក្រទ្វាrអន្តរជាតិព្រំ ខេត្តប៉ៃលិន

  • 935
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យ​មើល​ដំណើរ​ការ​ដាក់​ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិនៅចក្រទ្វាអន្តរជាតិព្រំប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 បានមាន​ប្រសាសន៍ឱ្យដឹងថា៖ ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ នេះ នឹងបង្ក​លក្ខណៈ​ងាយស្រួលជាមុនសម្រាប់វាស់កំដៅអ្នកដំណើរ និងភ្ញៀវទេសចរចេញចូលមកតាមចក្រទ្វារ​អន្តរជាតិព្រំខេត្តប៉ៃលិន។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍​ជំរុញដល់មន្រ្តី​ចត្តាឡី​ស័ក ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវខិតខំតាម​ដានដោយយកចិត្ត​ទុក​ដាក់ខ្ពស់ស្របពេលដែលមានផ្ទុះជំងឺកូវិដ-១៩នេះសារជាថ្មី​នៅក្នុង​ប្រទេស​កម្ពុជាយើង ជាពិសេសឯកឧត្តម សូមថ្លែងអំណអរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ជាម៉ាស៊ីន​ស្គែនកំដៅស្វ័យប្រវត្តិនេះ ដើម្បីទប់ស្កាត់នៃការរីករាលដាល​នៃជំងឺ​កូវិដ-១៩ (COVID-19)។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមាន​ប្រសាសន៍ក្រើនរំលឹកដល់​អជ្ញាធរ​​​មូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញ ត្រូវបន្តធ្វើ​ការផ្សព្វផ្សាយអប់រំ នៅតាម​មូលដ្ឋាន ជាពិសេស នៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ​ជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តបានអោយដឹងថា៖ ការដាក់ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ នៅមាត់ច្រកទ្វារអន្តរជាតិព្រំនេះ គឺដើម្បីស្គែនពលរដ្ឋ និងភ្ញៀវចេញចូលទាំងអស់ ហើយប្រសិន​បើមាន​រោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី៣៨°ទ្បើងទៅ មន្ត្រីជំនាញនិងនាំចូលក្នុងបន្ទប់សុវត្ថិភាពធ្វើការពិនិត្យ និងវាស់កំដៅសារជាថ្មី ក្នុងករណីសង្ស័យថា ជារោគសញ្ញា ជម្ងឺកូវីត ១៩ គឺត្រូវដាក់គាត់នៅ​ដាច់ដោយឡែក មានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង និងត្រូវយកសំណាកអ្នកជម្ងឺសង្ស័យ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទឺ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់។

ញ៉ឹប បូរី ប៉ៃលិន 30-05-2020

អត្ថបទទាក់ទង