រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៤០គ្រួសារ នៅខេត្តប៉ៃលិន ទទួលបានអំណោយ និងអណ្តូងស្នប់ទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

  • 484
  • ដោយ poeuninfo

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធាន កិតិយសសាខាកាកាបាទក្រហមខេត្ត និង លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៤០គ្រួសារ និងប្រគល់អណ្តូងស្នប់ទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាសបានឱ្យដឹងថា៖ ការប្រគល់អំណោយ និងអណ្តូងទឹកស្អាតនាពេលនេះ គឺជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់តាមរយះមូលនិធិស្ថានីយ៍ទូរទស្សន៍ហង្សមាស ។ លោកក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច ជា កាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាក អំពីសុខភាព និងអនាម័យរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តនិងជាប្រធានសាខាកាកបាទក្រហមខេត្តក៏បានមានប្រសាសន៍ ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបានផ្តល់អណ្តូង ទឹកស្អាត ដើម្បីជួយដោះស្រាយការ លំបាករបស់ ប្រជាពលរដ្ឋបានទាន់ ពេលវេលា។ ឯកឧត្តមបន្តថាៈបញ្ហាសុខភាព គឺជាកត្តាចម្បង សម្រាប់មនុស្សយើងគ្រប់រូប ដូច្នេះបញ្ហាទឹកស្អាត ក៏ជាកត្តាដ៏ចាំបាច់សម្រាប់មនុស្សជាតិ យើងគ្រប់រូបក្នុងការរស់នៅប្រចាំថ្ងៃ ដើមី្បបរិភោគប្រើប្រាស់ជាអចិន្ត្រៃយ៍ ទឹក គឺជាថាមពលចិញ្ចឹមសរីរាង្គកាយមនុស្ស សត្វ និងរុក្ខជាតិ។ ឯកឧត្តមបានបន្តថា៖ អណ្តូងទឹកនេះ ក៏ជាសមទ្ធិផលថ្មី សម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិដីក្រហម បានប្រើប្រាស់គ្រប់ៗគ្នា ដែលមិនបានចោទជាបញ្ហា ការកង្វះខាតទឹកប្រើប្រាស់ទៀតឡើយ ទាំងរដូវប្រាំង និង វស្សា ព្រមទាំងធ្វើការ ដាំដុះដំណាំរួមផ្សំផងដែរ។ ឯកឧត្តមក៏បានធ្វើការលើកទឹកចិត្ត ដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយយើងក៏មិនចាំបាច់បារម្មណ៍ ពីការខ្វះខាតទឹកសម្រាប់ ប្រើប្រាស់ផងដែរ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមើលថែរក្សាអណ្តូងទឹកនេះ ឲ្យបានល្អ ដើម្បីជាប្រយោជន៍ប្រើប្រាស់ បានយូរអង្វែងរបស់បងប្អូនទៅអនាគត សំខាន់ គឺបញ្ហាសុខភាព បងប្អូនប្រជាពលរដ្ឋជាស្ត្រីមានកូនតូចៗ។

សូមបញ្ជាក់ថា៖ ក្នុងពិធីប្រគល់ទទួល អណ្តូងស្នប់ទឹកស្អាត នាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស ក៍បានផ្តល់អាកុលលាងដៃ កំចាត់មេរោគ និងអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៤០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល។

អត្ថបទទាក់ទង