រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញប្រកាសចូលកាន់មុខតំណែងអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរជំនាញជុំវិញខេត្ត និងសំណេះសំណាលជាមួយនិវត្តន៍ជន

  • 437
  • ដោយ poeuninfo

រសៀលថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអនុប្រធានមន្ទីរ និង ប្រធាន អនុប្រធានការរិយាល័យជំនាញនៃមន្ទីរវិស័យជុំវិញខេត្ត និងសំណេះសំណាលជាមួយនិវត្តន៍ជន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កើត សុធា និង ឯកឧត្តម ឡី ចាន់ឆាយ ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធទាំងបីស្ថាប័នផងដែរ។  

      ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការ​ផ្លាស់ប្ដូរ ឬ​តែងតាំង សម្រួល​ភារកិច្ចថ្មី ​គឺជា​ការងារធម្មតា​សម្រាប់​ក្រប​ខណ្ឌ​មន្ត្រីរាជការ ទៅតាម​គុណបំណាច់​ និង​ស្នាដៃ​ក្នុងការបម្រើជាតិ ប្រជាជននាពេលកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ​​​ក្រោយ​​​​​​ពីការប្រកាសតែងតាំងនេះរួច នឹងធ្វើអោយបណ្តាបណ្តាមន្ទីរវិស័យទាំងនោះ​មាន​រចនា​​​​​សម្ព័ន្ធ​ដឹកនាំគ្រប់គ្រាន់ សមស្រប សំរាប់បំពេញការងារ​បំរើប្រជាពលរដ្ឋ​អោយបានកាន់តែល្អប្រសើរ តាមមាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែយកចិត្តទុកដាក់គិខគូខ្ពស់ពីសុខទុក្ខ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងសង្គមជាតិ។ ឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍ណែនាំ នឹងផ្តាំផ្ញើរដល់លោកអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយល័យដែលទើបតែងតាំងថ្មីទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអនុវត្តន៍ការងារភារកិច្ចអោយទទួលបានជោគជ័យ។ ពិសេសត្រូវពង្រឹង​សាមគ្គី​ភាព ឯកភាពទាំងផ្ទៃក្នុងអង្គភាពរបស់ខ្លួន និងជាមួយបណ្តាមន្ទីរ ស្ថាប័នផ្សេងទៀត ដែលទាំងនេះជាមូលដ្ឋានស្នូលក្នុងការសម្រេចបាន នូវភាពជោគជ័យនៃការងារជំនាញរបស់ខ្លួន ក៏ដូចជាជោគជ័យសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកទទួលនូវសេវាសាធារណៈពីមន្ទីរ អង្គភាពនីមួយៗនោះ។

        សូមបញ្ជាក់ថា៖ បើតាមលោក កើត ចំរើន នាយកទីចាត់ការធនធានមនុស្សនៃសាលាខេត្តប៉ៃលិន បានអោយដឹងថា៖ អនុប្រធានមន្ទីរ និង ប្រធាន អនុប្រធានការិយាល័យនៃបណ្តាមន្ទីរជំនាញដែលត្រូវឡើងកាន់តំណែងនាពេលនេះ រួមមាន៖ មន្ទីរព័តមានខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និង មន្ទីរធម្មការ និងសាសនាខេត្ត។ ដោយឡែកសម្រាប់បងប្អូននិវត្តន៍ជនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ សរុបជាង១៥០នាក់, ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន ៥០០០០រៀលផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង