រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តប៉ៃលិនប្រជុំប្រចាំឆមាសទី២ ជាមួយបណ្តាញយេនឌ័រតាមមន្ទីរវិស័យ និងអ្នកពាក់ព័ន្ធ

  • 735
  • ដោយ poeuninfo

ព្រឹកថ្ងៃច័ន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានប្រជុំប្រចាំឆមាសទី២ ជាមួយបណ្តាញយេនឌ័រតាមមន្ទីរវិស័យនិងអ្នកពាក់ព័ន្ធ ស្តីពីការពនិត្យឡើងវិញនូវតួនាទី និងភារៈកិច្ចរបស់មន្ត្រីបង្គោលទទួលបន្ទុកយេនឌ័រ និងអ្នកពាក់ព័ន្ធ ព្រមទាំងដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើការលើកកម្ពស់ការងារបញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសច្ចធម៌សង្គម ក្រោមអធិបតីលោកជំទាវ ជាលាភ អភិបាលរងខេត្តប៉ៃលិន ។

        លោកស្រី ច័ន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ស្របតាមស្ថានភាពបច្ចុប្បន្ន និងយោងតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា « ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា» មន្ទីរកិច្ចការនារីក្នុងភាពជាដៃគូជាមួយមន្ទីរស្ថាប័ន និងដៃគូពាក់ព័ន្ធបានរៀបចំផែនការយុទ្ធសាស្រ្តលើកកម្ពស់យេនឌ័រ ក្នុងការបន្តរួមចំណែកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តីលើការងារ និងសង្គមផងដែរ។ ម្យ៉ាងវិញទៀតដើម្បីត្រួតពិនិត្យឡើងវិញនូវតួនាទី និង ភារៈកិច្ចរបស់មន្ត្រីបង្គោលទទួលបន្ទុកយេនឌ័រ និងអ្នកពាក់ព័ន្ធ ព្រមទាំងដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការលើកកម្ពស់ការងារបញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសច្ចធម៌សង្គមនៅខេត្តប៉ៃលិន អោយមានភាពល្អប្រសើរឡើងថែមទៀតផង។

        លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍សំដែងការកោតសរសើរចំពោះបងប្អូនជានារីមន្ត្រីបង្គោលយេឌ័រនៅតាមមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ដែលបានខិតខំយកអស់កំលាំងកាយចិត្តចូលរួមចំណែកក្នុងការធ្វើឲ្យដំណើរការការងារយេនឌ័រ អនុវត្តទទួលបានជោគជ័យក្នុងឆ្នាំ២០១៩ នេះ។ លោកជំទាវអភិបាលរងខេត្តបានបន្តថា៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយន្តការទាំងឡាយ គឺសំដៅជំរុញការយកចិត្តទុកដាក់លើកស្ទួយតំលៃស្ត្រីខ្មែរក្នុងសង្គម ជំរុញលើការអភិវឌ្ឍលើគ្រប់ផ្នែក លប់បំបាត់រាល់ទស្សនៈឥរិយាបថរើសអើងចំពោះស្ត្រី ។ លោកជំទាវបានណែនាំដល់ជនបង្គោលគ្រប់មន្ទីរវិស័យត្រូវបន្តអនុវត្តទៅតាមអនុសាសន៏របស់សម្តេចតេជោ ដែលបានណែនាំឲ្យក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរដែនដី បន្តអនុវត្ត នូវ អនុសាសន៏ ១១ ចំណុច របស់សម្តេចរួមមាន៖ ការលប់រាល់ទំរង់នៃការរើសអើងលើស្ត្រី,ស្វែងយល់អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី,រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំរាប់ថ្នាក់ដឹកនាំនារី,ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច ,បង្កើតច្បាប់ជួញដូរផ្លូវភេទ, គ្រប់គ្រងអោយបាននូវក្រុមហ៊ុនដែល បញ្ជូនពលការនីទៅធ្វើការប្រទេសក្រៅ,បង្កើនគំរោងជួយអភិវឌ្ឍន៏ជនពិការ ជាពិសេសស្រ្តី និងកុមារ, រក្សាប្រពៃណីកាងារវប្បធម៌ចំពោះស្ត្រី, ដោះស្រាយចំពោះនិស្សិតនារី ដោយស្រាវជ្រាវរាល់ស្ថានភាពលំបាក និងស្ត្រីត្រូវទទួលបានផលប្រយោជន៏ស្មើនឹងបុរសដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង