រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធ អញ្ជើញគោរពវិញ្ញាណខ័ន្ធសពឯកឧត្តម យឹម សេត ទីប្រឹក្សាប្រធានព្រឹទ្ធសភាជាតិ

  • 594
  • ដោយ poeuninfo

នាព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំង លោកប្រធានមន្ទីរ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ បានអញ្ជើញគោរពវិញ្ញាណខ័ន្ធសពឯកឧត្តម យឹម សេត ទីប្រឹក្សាប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតសមាជិកព្រឹទ្ធសភានីតិកាលទី៣, នៅគេដ្ឋានសព ស្ថិតនៅក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសទុក្ខដ៏កៀមក្រំនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តម ឃ្លោក នួយ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ កងកំលាំងប្រដាប់អាវុធទាំងអស់ បានសម្តែងនូវមរណទុក្ខ ដោយក្តី សោកស្តាយ អាឡោះអាល័យ និងចូលរួមរំលែកទុក្ខជាមួយលោកជំទាវភរិយានៃសព និងកូនចៅទាំងអស់។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ថា៖ ការបាត់បង់ឯកឧត្តម យឹម សេត  គឺជាការបាត់បង់ស្វាមី បាត់បង់ឳពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌សំរាប់កូនចៅ ហើយក៏ជាការបាត់បង់វីរជនមួយរូប ដែលធ្លាប់មានគុណសម្បត្តិដ៏ធំធេងសម្រាប់ជាតិ មាតុភូមិ។ ឯកឧត្តមក៏បានបួងសួងសូមអោយវិញ្ញណខ័ន្ធរបស់ឯកឧត្តម យឹម សេត ធ្វើដំណើរទៅដោយសេចក្តីស្ងប់សុខ កុំបីវិលវល់ក្នុងចំណងគ្រួសារខាងក្រោយឡើយ ដើម្បីកំណើតដ៏ល្អក្នុងអនាគត់ជាតិ។

សូមបញ្ជាក់ថា៖ ឯកឧត្តម យឹម សេត ទីប្រឹក្សាប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតសមាជិកព្រឹទ្ធសភានីតិកាលទី៣ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥:២៤ នាទីរសៀល ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយរោគគាពាធ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង