រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ពិធីបិទមហាសន្និបាតអាណត្តិទី៣ សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់

  • 422
  • ដោយ poeuninfo

       (ប៉ៃលិន)៖ នារសៀលថៃ្ងទី៣០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ឯកឧត្តម ផាន ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាទសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តប៉ៃលិន។ ក្នុងឱកាសបិទមហាសន្និបាទនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានអនុប្រធានមន្ទីរ សមាជិក សមាជិកាក្រុម​​ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សរុប ៨៨ នាក់។

             បន្ទាប់ពីលោក នួន ចាន់ធីរ៉ា ជាលេខាធិការកត់ត្រាក្នុងមហាសន្និ​បាតបានអាន​របាយការបូកសរុប​លទ្ធផលមហាសន្និបាតរបស់សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់ រួចមក លោក លឹម សំបូ ប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់ថ្មី ក៍បានឡើង ​ប្តេជ្ញាចិត្តនិង​ខិតប្រឹងប្រែង​អនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនអោយបានល្អ ដើម្បីកសាង​ពង្រឹង​អង្គភាពសមាគម អោយមានការរីកចំរើនក្នុងការជំរុញ​និងផ្តល់សេវាជូនប្រជាពលរដ្ឋ​អោយ​បាន​ទាន់ពេលវេលា សំដៅលើកកម្ពស់សុខុមាភាពជូនប្រជាពលរដ្ឋ និងជាពិសេស​បង្កើតកិច្ចសហការគ្រប់អង្គភាពស្ថាប័នរដ្ឋ និង ឯកជន  ព្រមទាំងអង្គការផ្សេងៗ ដើម្បីជា​ស្នូល​សំរាប់ដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង នៅក្នុងមូលដ្ឋាន​របស់​បងប្អូនប្រជាពលរដ្ឋ។

       ឯកឧត្តម ផាន ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសា​សន៍ថា៖មហាសន្និបាទដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលដៅដើម្បីជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងការបន្តនូវចីរភាពអង្គការមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចល្អតាមបែបវិមជ្ឈការនិងនិងសហវិជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ឯកឧត្តមមានប្រសាសន៍បន្តថា ៖សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់មូលដ្ឋានទាំងអស់ត្រូវខិតខំបន្តចូលរួមអភិវឌ្ឍគម្រោង លើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិ​         បត្តិដើម្បីធានានៃការពេញចិត្តនៃសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ទាំងការងារគ្រប់គ្រងដឹកនាំបំពេញមុខងារនិងការទទួលខុសត្រូវខ្ពស់។ទន្ទឹមត្រូវចាយ​វាយថវិកាអោយ​ចំគោលដៅផែនការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងត្រូវផ្សព្វផ្សាយ​ដល់បងប្អូន​ប្រជាពលរដ្ឋ​អោយយល់ដឹងពីសមាគមរបស់ខ្លួនអោយយល់កាន់ច្បាស់ សំរាប់​អោយ​បងប្អូនពឹងពាក់ ដោះស្រាយបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

            សូមបញ្ជាក់ថា៖ មហាសន្និបាតរបស់ សមាគមក្រុមប្រឹក្សា ក្រុង ស្រុកឃុំ សង្កាត់ នៅក្នុងខេត្តប៉ៃលិន បានដំណើរការអស់រយៈពេលពេញមួយថ្ងៃកន្លងមក។ មហាសន្និបាតក៍បានជ្រើសរើសបេក្ខជនចំនួន ៧នាក់ ដើម្បីឈឈ្មោះជាប្រធានអនុប្រធានគណៈកម្មការសមាគមន      ក្នុងនោះលោក លឹម សំបូរ ត្រូវបានអង្គសន្និបាតបោះឆ្នោតជាប្រធាន និងចំពោះបេក្ខជនចំនួន០៦ នាក់ទៀត ជាអនុប្រធាន ដើម្បីដឹកនាំសមាគមន៍អាណិត្តិថ្មីនេះ។

អត្ថបទទាក់ទង