មានប្រសាសន៍ក្នុងពិធីកិច្ចប្រជុំប្រជុំត្រៀមរៀបចំផែនការប្រារព្ធពិធីបុណ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០១៩ និងការរចនានិមិត្តសញ្ញា សំរាប់សំគាល់ខេត្តប៉ៃលិន នាព្រឹកថ្ងៃអង្គារ ២រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកំលាងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការការងារដែលបានដាក់ចេញអោយមានប្រសិទ្ធភាព មានភាពអធិកអធម ឧត្តុង្គឧត្តម សំរាប់ការរៀបចំប្រារព្ធពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣- ៩វិច្ឆិកា២០១៩ និង ពិធីបុណ្យកំណើតកងយុទ្ធពលខេមរភូមិន្ទនាពេលខាងមុខ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ត្រូវរូតរាស់អោយទាន់ពេលវេលា និងឈរទៅតាមផែនដែលបានរៀបចំទុក ដោយមានសណ្តាប់ធ្នាប់ ជាមួយឯកសណ្ឋាន ឋានន្តរស័ក មេដាយការងារដែលខ្លួនទទួលបានកន្លងមក និងពោរពេញដោយស្នាមញញឹម និងភាពខ្លៀវក្លា។ កងកំលាំងមានសមត្ថកិច្ចគ្រប់ផ្នែក ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អជាទីបំផុត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការប្រារព្ឋខួបអនុស្សាវរីយ៏លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតនៃកងយោធពលខេមភូមិមិន្ទពិតជាមានសារៈសំខាន់ណាស់ ក្នុងការរំលឹកដល់សមិទ្ធិផល និងជាស្នាមព្រះហស្ថដ៏មហាថ្លៃថ្លារបស់ព្រះមហាវីរៈក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣, បានបង្កើតឡើងនូវកងយុទ្ធពលខេមរភូមិន្ទដ៏ក្លាហានរបស់ប្រជាជាតិខ្មែរ និងបានកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំសូមអោយគ្រប់មន្ទីរ អង្គភាព សហគ្រាស ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារត្រូវចងទង់ជាតិ បដាពាក្យស្លោក និងដាក់ភ្លើងលំអអោយបានព្រោងព្រាត សំរាប់អបអសាទរនូវពិធីបុណ្យដ៏មានន័យខ្លឹមសារជាប្រវត្តសាស្រ្តរបស់ប្រជាជាតិខ្មែរយើង។ ជាមួយគ្នានេះដែរ បន្ទាប់ពីបញ្ចាប់កម្មវិធីបុណ្យ សូមអោយថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមពិសារអំបុកខ្មែរ អំបុកសាមគ្គីភាព ឯកភាពជាតិ នៅទីតាំងខាងមុខសាលាខេត្តប៉ៃលិនទាំងអស់គ្នា។ ទាក់ទងទៅនឹងការរចនានិម្មិតសញ្ញាតំណាងអោយខេត្តប៉ៃលិន, ឯកឧត្តម ផាន់ ចាន់ធុល បានណែនាំដល់ក្រុមការងារ ត្រូវសំរិតសំរាំងអោយបានស្អាត និងយកខ្លឹមសារ ទៅតាមប្រវត្តិសាស្រ្តរបស់ខេត្តប៉ៃលិន ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានកត់ត្រា ចងក្រងទុក៕ ពិនិត្យ កែសម្រួល៖ វួច ពឿន
អភិបាលខេត្តប៉ៃលិនណែនាំអោយ មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈសម្បត្តិអោយបានល្អសំរាប់ការរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
- 546
- ដោយ poeuninfo
អត្ថបទទាក់ទង
-
អភិបាលខេត្តប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ
- 546
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានរដ្ឋនានាក្នុងខេត្ត ដែលមានហានីភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
- 546
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យគ្រឹះស្ថានសិក្សារដ្ឋ ដែលត្រៀមបើកដំណើរការឡើងវិញ នៅតាមតំបន់ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ(SOP)
- 546
- ដោយ poeuninfo
-
ក្រសួងសុខាភិបាល ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅខេត្តប៉ៃលិន
- 546
- ដោយ poeuninfo
-
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន
- 546
- ដោយ poeuninfo
-
រដ្ឋបាលខេត្តប៉ៃលិនផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកគ្រួសារសពដែលបាលទទួលមរណះភាពដោយសារជម្ងឺCovid-19
- 546
- ដោយ poeuninfo
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
- 546
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិនជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំបន្លែនៅក្នុងក្រុងប៉ៃលិននិងស្រុកសាលាក្រៅ
- 546
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំង ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក
- 546
- ដោយ poeuninfo
-
អភិបាលខេត្តប៉ៃលិន ចុះដោះស្រាយសំណូមពររបស់ប្រជាកសិករ និងបញ្ហាស្រូវខ្វះខាតទឹក ដោយសារទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ
- 546
- ដោយ poeuninfo