រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំវិបស្សនា ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: នៃរាជរដ្ឋាភិបាលកម្ពុជា

  • 813
  • ដោយ poeuninfo

ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំធ្វើវិបស្សនា ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:នៃរាជរដ្ឋាភិបាលកម្ពុជា÷ វឌ្ឍនភាពនៃការគ្រប់គ្រងចំណូល និងការចាត់ចែងចំណាយសាធារណ: នៅសាលាខេត្តប៉ៃលិន។ វិប្បសនានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃ   គណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជាការបណ្តាមន្ទីរ អង្គភាពជំនាញជុំវិញខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន សរុប ៣៥០ នាក់។

មានប្រសាសន៍ស្វាគមន៍បើកអង្គពិធី, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានបញ្ជាក់ថា៖ នេះជាលើកទី៣ នៃការរៀបចំកម្មវិធីវិបស្សនានេះឡើង នៅក្នុងខេត្តប៉ៃលិន។ វិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជ  រដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវឌ្ឍនភាពនៃការគ្រប់គ្រងចំណូល និងចាត់ចែងចំណាយ សាធារណៈ គឺជាកាលានុវត្តភាពដ៏កម្រ និងមានលក្ខណៈវិសេសសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់មូលដ្ឋាន ព្រោះបានលើកកម្ពស់ការយល់ដឹង បង្កើនសមត្ថភាពមន្រ្តីរាជាការរបស់យើង តាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់ លើបញ្ហាប្រឈម និងការពិនិត្យពិចារណាអំពីលទ្ធភាពនៃការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅក្នុងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ជាប្រព័ន្ធទាំង៣ ដែលរួមមាន៖ កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬ កម្មវិធីកែទម្រង់តាមបែបវិមជ្ឍការ និងវិសហមជ្ឍការ។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានជំរុញដល់មន្រ្តីរាជការទាំងអស់ត្រូវខិតខំរៀនសូត្រ យកវិត្តទុកដាក់ស្តាប់ការឧទ្ទេសនាមរបស់គ្រូបង្គោល និងលើកឡើងជាសំនួរអោយបានផុលផុស សំរាប់បានជាចំណេះជំនាញយកទៅអនុត្តការងារជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួនអោយទទួលបានជោគជ័យ។

        ឯកឧត្តម បណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៏ ថ្លែងការកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់អនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថសាធារណៈបានល្អ ព្រមទាំងបានពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ការបើកវគ្គវិបស្សនា ស្តីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា៖ ស្តីពីវឌ្ឍនភាពនៃការគ្រប់គ្រងចំណូល និងការចាត់ចែងចំណាយសារណៈនេះ នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ បានយល់ដឹងពីនិតិវិធីនៃការអនុវត្តការងារជាក់ស្តែង និងពង្រឹងសមត្ថភាព ប្រកប​ដោយគុណភាពខ្ពស់ ជាពិសេសដើម្បីពង្រឹងភាពជឿទុកចិត្តនៃថវិកា ពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាពផងដែរ។ ឯកឧត្តមបានបន្តទៀតថា៖ គ្រប់មន្ទីរ អង្គភាពទាំងអស់ត្រូវមានភាពជាអ្នកដឹកនាំក្នុងការសម្រេចចិត្ត និងអនុវត្តអោយបានត្រឹមត្រូវ ច្បាស់លាស់ សំដៅ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយមានគុណភាព និងទទួលបានលទ្ធផលល្អ ។

មានប្រសាសន៍បិទអង្គវិបស្សនា ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ បានវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គភាពជំនាញទាំងអស់ ដែលបានសហការ និងសម្របសម្រួលរៀបចំ វិបស្សនានេះឡើងប្រកបដោយប្រសឹទ្ឋភាព សក្តិសិទ្ឋភាព និងប្រកបដោយភាពជាអ្នកដឹកនាំ។ ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈកិច្ចពិភាក្សាក្នុងក្រុមនីមួយៗ, យើងបានស្រង់ និងបូកសរុបចេញនៅបញ្ហាប្រឈម ចំនួន៤   គឺ៖ បញ្ហាប្រឈមកម្រឹតដឹកនាំ, បញ្ហាប្រឈមកម្រិតយុទ្ឋសាស្រ្ត, និងបញ្ហាប្រឈមកម្រឹតប្រតិបត្ត-បច្ចេកទេស និង បញ្ហាការអនុវត្តលិខិតបទដ្ឋានគិតិយុត្ត យន្តការតាមដាន វាយ តំលៃ និងយន្តការអន្តរស្ថាប័ន៕ ពិនិត្យ និងកែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង