រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តប៉ៃលិនប្រជុំសាមញ្ញលើកទី០៤ អាណត្តីទី០៣

  • 419
  • ដោយ poeuninfo

     នៅព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ច​ប្រជុំសាមញ្ញលើកទី​០៤ អាណត្តិទី០៣របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ច​ប្រជុំសាមញ្ញ​ទី០៣។​​ ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីកា​រអនុវត្តការងា​ររបស់រដ្ឋបាលខេត្ត ប្រចាំ​ខែកញ្ញា ឆ្នាំ២០១៩។ ពិនិត្យនិងអនុម័តសេចក្តីថ្លែងហេតុ ស្តីពីការស្នើរសុំ អនុម័ត​ប្រតិទិន​ដំណើរការរៀបចំការកសាងផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ សម្រាប់២០២០ ដល់ឆ្នាំ២០២៤ និងការស្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងខេត្តប៉ៃលិន សំរាប់ដោះស្រាយអោយបានល្អប្រសើ។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមសៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន  ឯកឧត្តម​ ផាន់ ចាន់ធុល អភិបាលខេត្ត និង មានការអញ្ជើញចូលរួម ពីសំណាក់ អភិបាលរងខេត្ត អភិបាល ក្រុង-ស្រុក ប្រធាន- អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ ព្រមទាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ ផងដែរ។

បញ្ហាប្រឈមនានាដែលបានលើកឡើងក្នុងអង្គប្រជុំនាពេលនោះមាន ៖ទី១/បញ្ហាការធ្វើរបាយការណ៏នៅតាមអង្គភាពមន្ទីរជំនាញមួយចំនួនមានការយឺតយ៉ាវ។ ទី២/ បញ្ហាទឹកស្អាត​នៅតែមិនទាន់​មាន​គុណ​ភាពល្អ។ ទី៤/បញ្ហាគណៈកម្មាការពិគ្រោះយោបល់​ កិច្ចការ​ស្រ្តី និងកុមារ មិនទាន់មានកញ្ចប់ថវិកា។ ទី០៥/បញ្ហារបាយការណ៍ភូមិ ឃុំមានសុវត្ថិភាព មិនបានដាក់ក្នុងរបាយការណ៍អោយក្រុមប្រឹក្សាពិនិត្យ និងអនុម័ត។ ទី០៦/ផ្លូវពិបាកធ្វើដំណើរត្រង់ចំនុចចាប់ពីមុខមន្ទីរគណបក្សខេត្ត រហូតដល់ចំនុចវត្តប៉ាហ៊ី។ ទី០៦/បញ្ហាពេលមានគ្រោះថ្នាក់ចរាចរណ៍ ឬប្រជាពលរដ្ឋមានស្ថានភាពជំងឺធ្ងន់ធ្ងរ ឡានពេ​ទ្យជួយ  សង្គ្រោះ​មិន​បានទាន់ពេលវេលា។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ ​រដ្ឋបាលខេត្តនឹងខិតខំយកចិត្តទុកដាក់ ជំរុញដល់មន្ទីរ អង្គភាព ​ដែលជាប់​ពាក់​ព័ន្ធទាំងអស់ ប្រឹងប្រែងដោះស្រាយអោយបានជាបន្តបន្ទាប់ នូវអ្វីដែលអង្គប្រជុំបានលើកឡើង ជាពិសេសបន្តខិតខំអនុវត្តនូវគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា អោយមានប្រសិទ្ធភាពខ្ពស់ រួមមានដូចជា គោលនយោបាយរក្សាការពារនូវសន្តិភាព ស្ថេរភាពសង្គម ទប់ស្កាត់ការធ្វើបដោវត្តពណ៌, គោលនយោបាយភូមិ ឃុំ មានសុវត្ថភាពរបស់រាជរដ្ឋាភិបាល ដោយត្រូវមានការទប់ស្កាត់អោយបាននូវ ការចរាចរ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ី​សង ចោរលួចចោរប្លន់ ក្មេងទំនើង និងការកាប់ព្រៃ​ឈើ​ធនធានធម្មជាតិ ជាដើម។

ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមាន​ប្រសាសន៍កោតសរសើ និងថ្លែងអំណគុណដល់​​រដ្ឋបាលខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានា​ដែល​កើតមានឡើងកន្លងមក អោយ​ទទួល​បានលទ្ធផលល្អ។ ពិសេសបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងការអភិវឌ្ឍន៍​ខេត្តប៉ៃលិន​រីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៍បានជំរុញដល់មន្រ្តីរាជការបណ្តាមន្ទីរ អង្គភាព​ជំនាញទាំងអស់ ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនអោយបានល្អថែមទៀត នឹងត្រូវធ្វើ​របាយ​​ការណ៍ជូន​ដល់​ថ្នាក់ដឹកនាំអោយ​បាន​លឿន នឹងត្រឹម​ត្រូវច្បាស់​លាស់ ។  ទន្ទឹមនេះអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និងសមត្ថកិច្ចទាំងបីប្រភេទត្រូវពង្រឹងកិច្ច​សហការការពារសន្តិសុខសណ្តាប់​សាធា​រណៈ អោយបានល្អប្រសើ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ​ប្រក​ប​របររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខគ្រប់ពេលវាលា៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង