រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិន កាន់បិណ្ឌវេនទី៨នៅវត្តរតនសោភ័ណ្ឌ (ហៅវត្តកោងកាង)

  • 990
  • ដោយ poeuninfo

       នៅក្នុងឱកាសក្នុងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នំានេះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត  លោក​ លោកស្រី ប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង កងកំលាំងប្រដប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ចើញចួលរួមកាន់បិណ្ឌវេនទី០៨ជាមួយបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ ចំណុះជើងវត្តនៅវត្តរតនសោភ័ណ្ឌ ដែលស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នា ថ្ងៃទី២០-២១ខែកញ្ញា ឆ្នាំ២០១៩។

        ក្នុងឱកាសនោះឯកឧត្តមផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនរួមទាំងថ្នាក់ដឹកនាំនិង មន្ត្រីក្រោមឱវាទ ជាមួយពុទ្ធបរិស័ទទាំងអស់បានអញ្ជើញបូជាទានធូបផ្កាថ្វាយព្រះពុទ្ធធិម៉ានៅក្នុងឧបដ្ឋានសិលានិងប្រារព្ធពិធីថ្វាយបង្គុំព្រះពុទ្ធរូបនិងសម្មាទានសិល ទៅតាមកន្លងនៃទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើងដែលមានតាំងពីបុរាណមកដើម្បីជាកិច្ចរំលឹកគុណបុណ្យរតនៈត្រៃជាពិសេសរំលឹកគុណដល់ព្រះពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនៅអត្តរៈសាម្មាសាមពុទ្ធិញ្ញាណនិងព្រះធម៌ដ៏ពិសេសពិសាលបន្សល់ទុកសំរាប់ពុទ្ធបរិស័ទគ្រប់រូបគោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន និងបន្តនៅពេលអនាគត ។ពុទ្ធឱវាទនៃព្រះធម៌ព្រះអង្គគឺជាប្រទិបបំភ្លឺផ្លូវមនុស្សលោកគ្រប់រូបប្រកាន់ភ្ជាប់នូវអំពើល្អ អំពើជាកុសល លះបង់នូវអំពើបាប អំពើអកុសលសាងនូវកុសសទានដើម្បីតម្កល់ទុកនូវអនាគត់ជាតិ ពិសេសនោះពុទ្ធបរិស័ទគ្រប់រូបត្រូវគោរពប្រតិបត្តិនិងដឹកគុណបុព្វការីជនមានមាតាបិតាទាំងរូបលោកនូវមានអាយុសង្ខារក្តីឫមរណៈកាលទៅហើយក្តី យ៉ាងណាម៉ិញបុណ្យកាន់បិណ្ឌដែលមានរយៈពេល១៥ថ្ងៃនេះគឺជាសង្ខីភាពបង្ហាញអំពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់រូបចំពោះឧបការៈគុណរបស់បុព្វការីជនបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសលជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យដើម្បីអោយវិញ្ញាណក្ខ័ន្តអ្នកមានគុណគ្រប់រូបបានទៅកាន់ឋានបរមសុខកុំបីអាក់ខានឡើយ​  ។

                ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមាន​ប្រសាសន៍ថា៖​​ការ​កាន់​បិណ្ឌភ្ជុំបិណ្ឌ​ឆ្នំានេះគឺបង្ហាញពីការសាមគ្គី និងគំរូ​ដ៍ល្អ រវាងថ្នាក់ដឹកនាំ ជាមួយបង​ប្អូនប្រជាពល​រដ្ឋ​អោយចេះគោរពស្រលាញ់គ្នាទៅវិញទៅមក និងចូលរួមធ្វើបុណ្យ​ទាំង​អស់គ្នា ដើម្បីឧទ្ទិស​កុសលផលបុណ្យជូនដល់ញាតិសណ្តាន​ដែលចែកឋាន​ទៅហើយ ។​ឯកឧត្តម​លើក​ឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការ​ដឹកនាំ​ដ៍ត្រឹមត្រូវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើ​អោយ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន រួមមាន ផ្លូវ​ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធអគ្គីសនី ធារាសាស្ត្រ និងសមិទ្ធិផលនានាជាច្រើនទៀតដែលបំរើដល់​ជីវភាពរស់នៅ​ប្រចាំរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះ​ដែរ​ក៍បានកសាងវត្តអារាមនៅគ្រប់កន្លែង​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធសាសនាដើម្បី​អោយ​មនុស្ស​គ្រប់ស្រទាប់​វណ្ណៈបានជួបជុំគ្នាធ្វើបុណ្យ គោរព​ស្រលាញ់​គ្នាទៅវិញទៅមក មិនប្រព្រឹត្តិអំពើរអាក្រក់ ចេះអយ្យាស្រ័យ ដូច្នេះថ្នាក់ដឹកនាំ មន្រ្តីរាជ​គ្រប់​លំ​ដាប់​ថ្នាក់​ និងប្រជាពលរដ្ឋទាំងអស់ត្រូវគាំទ្រ ការពារ លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​អោយ​បាន​កាន់តែល្អ ។ទន្ទឹមនឹងនេះសូមបងប្អូនត្រូវរួមសាមគ្គីគ្នាកសាងសមិទ្ធផលនានានៅតាមវត្តអារាមនានាអោយបានច្រើន ដើម្បីអោយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមានការការរីកចំរើននិងគង់វង្សជានិរន្តរ ។

នៅក្នុងពិធីនេះដែរឯកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមទាំងមន្ត្រីក្រោមឧវាទ ជាមួយពុទ្ធបរិស័ទទាំងអស់បានអញ្ជើញរាប់បាតនិងវេប្រគេនបច្ច័យដល់ព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលឯកឧត្តមនិងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ បានប្រារព្ធធ្វើនាឱកាសពេលនេះជូនចំពោះដួងវិញ្ញាណក្ខ័ន្តបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែលចែកឋានទៅលោកខាងមុខសូមអោយមកទទួលនូវផល្លាអានិសង្ឃដល់ជ្រះថ្លាដែលឯកឧត្តមប្រគល់ជូនតាមរយៈព្រះសង្ឃ។

សូមបញ្ជាក់ថា៖ បុណ្យកាន់បិណ្ឌវេនទី០៨នៅវត្តរតនសោភ័ណ នេះ ឯកឧត្តម ផាន់ ចាន់ ធុល អភិបាលខេត្តប៉ៃលិនរួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឧវាទ បាននាំយកសំភារៈនិងថវិកាមានដូចជា៖ អង្ករ  មី ទឹកត្រី ទឹកសាអ៊ីវ ទឹកសុទ្ធ ស្ក តែ ទឹកដោះគោ ស្លាដក់ និងថវិកាទៅវេប្រគេនតំកល់ទុកសំរាប់កសាងវត្តចំនួនជាង៥លាន រៀល ។ក្នុងនោះ​ដែរក៍បានប្រគេនបច្ច័យចៅអធិការវត្ត ១០ម៉ឺនរៀល ព្រះសង្ឃចំនួន៩៦ អង្គ ក្នុង១អង្គ​បច្ច័យ ៣ម៉ឺនរៀល តាអាចារ្យ០៨នាក់ ក្នុង១ម្នាក់ៗ២ម៉ឺនរៀល យាយជីចំនួន០៧នាក់ ក្នុង១ម្នាក់ៗ ២ម៉ឺនរៀល  ចាស់ៗចំនួន៥០នាក់ក្នុង១ម្នាក់ៗ ១ម៉ឺនរៀល និងជូនដល់​អ្នករៀប​ចំ​ចង្ក្រាន​ជើងឆ្នាំងចំនួន១០នាក់ ក្នុង១ម្នាក់ៗ ទទួលបាន២ម៉ឺនរៀល ផងដែរ ។

អត្ថបទទាក់ទង