រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តមឧត្ដមសេនីយ៍ឯក គង់ សារ៉ន បើកវគ្គបំប៉ន និង ផ្ដល់បទពិសោធន៍ លើជំនាញការងារសន្តិសុខដល់កងកំលាំងនគរបាលជាតិខេត្តប៉ៃលិន

  • 1.1ពាន់
  • ដោយ poeuninfo

        ព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងែទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមឧត្ដមសេនីយ៍ ឯក គង់ សារ៉ន អនុប្រធាននាយកដ្ឋាន​កណ្ដាល​នគរបាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និង ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្តិសុខ បានអញ្ជើញជាអធិបតីភាព​ក្នុងកម្មវិធី​បើកវគ្គបំប៉ន និង ផ្ដល់បទពិសោធន៍លើជំនាញការងារសន្តិសុខ រយៈពេល ០២ថ្ងៃ ដោយ​គិតចាប់ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំធំ របស់ស្នងការដ្ឋាន នគរ​បាលខេត្តប៉ៃលិន។

បន្ទាប់ពីលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាន​នគរបាល ខេត្តប៉ៃលិនបានអានសុន្ទរកថាស្វាគមន៍ និង លើកឡើងនូវផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរជូនអង្គពិធីរួចមក ឯកឧត្តមឧត្ដម​សេនីយ៍ ឯក គង់ សារ៉ន ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរ និង ប្រកាសបើកវគ្គបំប៉ន និងផ្ដល់ បទពិសោធន៍ជំនាញការងារសន្តិសុខ និង បានដំណើរការសិក្សា ដែលមាន​សិក្ខាកាម​ចូល​រួមចំនួន ៤១នាក់ ស្រី ០១នាក់ ៕

អត្ថបទទាក់ទង