រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល ចុះពិនិត្យ ពន្លឿនការស្ថាបនាផ្លូវក្រាលកៅស៊ូ ទៅកាន់រម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ

  • 575
  • ដោយ poeuninfo

ថ្ងៃព្រហស្បតិ៍ ររោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្រ្តីរាជការ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែរ ទៅកាន់រម្មណីយ៍ទឹកធ្លាក់អូរតាវ៉ៅ ដើម្បីជម្រុញការងារកសាងអោយបានឆាប់រហ័ស។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានខិតខំកសាង អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូប វ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត បណ្តាញអគ្គីសនី ជាដើម ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភាពរីកចំរើនរបស់សង្គមជាតិទាំងមូល។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ សម្រាប់ខេត្តប៉ៃលិននាពេលបច្ចុប្បន្ននេះបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្ត ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែច្រើន ដែលជាកត្តារួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានាក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ផ្លូវទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅមានប្រវែងជាង ៧គីឡូម៉ែត្រ ទទឹង ២០ម៉ែត្រ ចាក់កៅស៊ូ ប្រភេទDBST ដែលបែកពីផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕ វួច ពឿន

អត្ថបទទាក់ទង