រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញចុះពិនិត្យមើលកម្ពស់ទឹកជំនន់នៅតាមដងស្ទឹងនៅក្នុងស្រុកសាលាក្រៅ

  • 505
  • ដោយ poeuninfo

នៅរសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត​ប៉ៃលិន រួមដំណើរជាមួយឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះពិនិត្យមើលកម្ពស់ទឹកជំនន់ ដែលកំពុងហូរជន់នៅតាមដងស្ទឹង​ និងទីលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនទៀត ដែលរងការជន់លិច នៅក្នុងឃុំ​ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ការចុះពិនិត្យស្ថានភាពកំពស់ទឹកជំនន់នេះ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់​ជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ដែលធ្វើអោយកំពស់ទឹកអូរ ទឹកស្ទឹងជាច្រើនបានឡើងខ្ពស់គួរអោយចាប់អារម្មណ៍។ ក្នុងនោះដែរក៏មាន​លំនៅដ្ឋាន​ប្រជាពលរដ្ឋជាច្រើនគ្រួសារ ទទួលរងនូវផល​ប៉ះពាល់ដោយ​សារទឹកជំនន់នេះផងដែរ៕

អត្ថបទទាក់ទង