រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី​ នឹងផ្សាប៉ាហ៊ីជើងត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19

  • 268
  • ដោយ poeuninfo

នៅរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០២១ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញប្រគល់សេចក្ដីសម្រេចចំនួន 2 គឺសេចក្ដីសម្រេចលេខ ០៩៣និងសេចក្ដីសម្រេចលេខ ០៩៤/២១ សសរ​ ចុះថ្ងៃទី៦ ខែសីហាឆ្នាំ២០២១ ស្ដីពីការបិទជាបណ្ដោះអាសន្ននៅផ្សារសាមគ្គីហៅផ្សាប៉ាហ៊ីនិងផ្សារប៉ាហ៊ីជើងហៅផ្សារជាអូនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងសហគមន៍។ ​​​​ ឯកឧត្តមចេងញ៉ាន់អភិបាលរងខេត្តបានមានប្រសាសន៍ថាដោយពិនិត្យឃើញករណីនៃការឆ្លងរីករាលដាលជំងឺកូវីដ19 ពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើតមានឡើងនៅក្នុងសហគមន៍របស់យើងជាពិសេសនៅក្នុងទីប្រជុំជនផ្សារដែលជាទីកន្លែងប្រមូលផ្ដុំមនុស្សពីគ្រប់មជ្ឈដ្ឋានហើយកត្តាទាំងនេះបានធ្វើឲ្យមានការចម្លងពីម្នាក់ទៅម្នាក់ទៀតឆាប់រហ័សហើយដែលជាអ្វីដែលមានការព្រួយបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត ជាពិសេសនោះគឺវីរុសបំប្លែងខ្លួនថ្មីហៅថាDelta ដែលវីរុសបំម្លែងថ្មីនេះមានសភាពកាចសាហារ និងងាយចម្លងខ្លាំង។ ​​​ ឯកឧត្តមបន្តថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តប៉ៃលិនបានរកឃើញករណីវិជ្ជមានវីរុសកូវីដ19 ក្នុងចំណោមបងប្អូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់ ប៉ុន្តែស្ថានភាពនេះរដ្ឋបាលខេត្តបានធ្វើការគ្រប់គ្រងបានល្អដោយមិនមានការឆ្លងបន្តនៅក្នុងសហគមន៍នោះទេ ដោយយើងបានធ្វើការត្រួតពិនិត្យ គ្រប់គ្រងតាមលក្ខណៈបច្ចេកទេសសុខាភិបាលដោយតម្រូវឲ្យចាក់ធ្វើចត្តាឡឺស័កនិងព្យាបាលបានត្រឹមត្រូវនៅតាមមណ្ឌលនានាដែលរដ្ឋបាលខេត្តបានរៀបចំ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែលជាការព្រួយបារម្ភនោះគឺការចម្លងក្នុងសហគមន៍ពីម្នាក់ទៅម្នាក់ហើយដែលយើងពិបាកស្វែងរកប្រភពចម្លងឲ្យបានត្រឹមត្រូវច្បាស់លាស់។ នៅក្នុងសេចក្ដីសម្រេចនេះត្រូវបានបិទជាបណ្ដោះអាសន្នទីតាំងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី និងផ្សារប៉ាហ៊ីជើងហៅសារជាងអូន ដែលស្ថិតនៅក្នុងសង្កាត់ប៉ៃលិនក្រុងប៉ៃលិនចាប់តាំងពីថ្ងៃទី 6 ខែសីហាឆ្នាំ 2011 រហូតដល់មានការសម្រេចជាថ្មី នៅក្នុងអំឡុងពេលបិទជាបណ្ដោះអាសន្ននេះរដ្ឋបាលក្រុងប៉ៃលិនត្រូវហ៊ុមព័ទ្ធទីតាំងផ្សារទាំងមូល ផ្អាកការចេញចូលក្នុងបរិវេណផ្សារដើម្បីរៀបចំសណ្ដាប់ធ្នាប់អនាម័យ សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ សហការជាមួយគណៈគ្រប់គ្រងផ្សារសំអាតអនាម័យនិងរៀបចំរបៀបរៀបរយ​ និងរៀបចំឱ្យមានកន្លែងលក់ដូរសម្រាប់អាជីវករបន្លែត្រីសាច់ដោយរក្សាគម្លាតដាក់ខ្សែខណ្ឌរវាងអ្នកលក់និងអ្នកទិញរហូតដល់មានការបើកដំណើរការផ្សារឡើងវិញ។ សូមបញ្ជាក់ថា ដើម្បីឱ្យបងប្អូនអាជីវករមានកន្លែងលក់ដូរនៅក្នុងអំឡុងពេលនៃការបិទខ្ទប់ផ្សារទាំងពីរខាងលើនេះរដ្ឋបាលក្រុងប៉ៃលិនបានរៀបចំកន្លែងឲ្យមានសម្រាប់អាជីវករលក់បន្លែ ត្រី សាច់​ មួយកន្លែងដែលមានទីតាំងក្នុងបរិវេណការ៉ាសសាំងលោកសារចម្រើន ដែលមានទីតាំងស្ថិតនៅភូមិអូរតាពុកក្រោម​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

អត្ថបទទាក់ទង