រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិន ចូលរួមរំលែកទុក្ខគ្រួសារសព ដែលស្លាប់ដោយសារជម្ងឺកូវីដ-១៩

  • 435
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏​ខ្ពង់​ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញប្រគល់ថវិការឧបត្ថម្ភចំនួន ១លានរៀល និងលិខិតចូលរួមរំលែកទុក្ខរបស់រដ្ឋបាលខេត្ត ជូនដល់គ្រួសារសពលោកស្រី យ៉ាល់ លាប អាយុ ៧៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលស្លាប់ដោយសារ​ជំងឺ​កូវីដ-១៩។នៅក្នុងឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បាននាំយកប្រសាសន៍ ចូលរួមមរណៈទុក្ខ និងចូលរួមរំលែកទុក្ខ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចំពោះក្រុមគ្រួសារសពសព លោក​ស្រី យ៉ាល់ លាប ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ព្រម​ទាំង​បានសំដែង​នូវការសោកស្តាយ​បំផុត​ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួង​វិញ្ញាណ​ក្ខ័ន្ធសព បានទៅកាន់សុគតិភព​កុំបី​ឃ្លៀង​ឃ្លាតឡើយ និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត ហើយ​​ត្រូវតែ​បន្ត​​ប្រកប​មុខរបររក​ទទួល​ទាន និងថែរក្សាសុខភាព អោយបានល្អ ដើម្បីជាសផុតពីជម្ងឺ​ឈឺ​តម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ ដោយ​ត្រូវបង្កើនការ​ប្រុង​​ប្រយ័ត្នខ្ពស់ ចំពោះសុខភាពផ្ទាល់ខ្លួន ក៍ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបាន​ខ្ជាប់ខ្ជួននូវវិធានការ​សុខា​ភិបាល និងវិធានការការពាររបស់សម្តេចតេជោ គឺ «៣ ការពារ និង ៣ កុំ »។ជាការឆ្លើយតប ក្រុមគ្រួសារសព លោកស្រី យ៉ាល់ លាប ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលបានគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រម​ទាំងសូមបួងសួងដល់​បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕

អត្ថបទទាក់ទង