រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តមអភិបាលរងខេត្ត បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើននិងពង្រឹងសកម្មភាពការងារឱ្យមានប្រសិទ្ធភាពទ្វេដងថែមទៀត

  • 744
  • ដោយ poeuninfo

ប៉ៃលិន៖ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តបាន មានប្រសាសន៍ លើកឡើង ថា ៖សូមអោយអាជ្ញាធរនិងអង្គភាពពាក់ព័ន្ឋទាំងអស់ត្រូវយកចិត្តទុកដាក់និងការងារដើម្បីអោយមានលក្ខណៈល្អ ប្រសើរលើគ្រប់វិស័យ។
ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយត្រៀមលក្ខណៈសម្បត្តិសម្រាប់ការចូលរួមសន្និសិទសារព័ត៍មាននៅទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពី”វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់” នាព្រឹកថ្ងៃទី ២ ៦ ខែមករា ឆ្នាំ២០២១ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក នាយករងរដ្ឋបាលខេត្ត លោក-លោកស្រី អភិបាល-អភិបាលរង ក្រុង-ស្រុក និង លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំង មេឃុំ-ចៅសង្កាត់ផងដែរ។។
ឯកឧត្តម ចេង ញ៉ាន់ បានបញ្ជាក់ថា ដើម្បីផ្ដល់ភាពកក់ក្ដៅ និងបង្កើនជំនឿចិត្តចំពោះប្រជាពលរដ្ឋបន្តទៀត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ នៅឆ្នាំ២០២១នេះ រដ្ឋបាលខេត្តប៉ៃលិន ត្រៀមលក្ខណះសម្បត្តិដើម្បីចូលរួមក្នុងសន្និសិទ្ឋសារព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីសូមអោយអង្គភាពពាក់ព័ន្ឋទាំងអស់ត្រូវរៀបចំឯកសារដើម្បីដាក់ឆ្លងជូនប្រធានក្រុមប្រឹក្សាខេត្តពិនត្យ និងសម្រេច។

ឯកឧត្តមអភិបាលរងខេត្តបានក្រើនរំលឹកដល់ អាជ្ញាធរ សមត្ថកិច្ចជំនាញចាប់ពី ពេលនេះទៅ ត្រូវបង្កើន និងពង្រឹងសកម្មភាពការងារ ឱ្យបានសស្រាក់សស្រាំ និងប្រឹងប្រែង ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី ពិសេសការចូលរួម រក្សាឱ្យបានល្អប្រសើរ ថែម ទៀត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីធ្វើឱ្យ ប្រជាពលរដ្ឋមានភាពសុខសាន្ត៕
សូមបញ្ជាក់ថារដ្ឋបាលខេត្តប៉ៃលិននិងអញ្ជើញចូលរួមសន្និសិទសារព័ត៍មាននៅទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពី”វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់” ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ ខាងមុខនេះផងដែរ។ ដោយ៖ សុទ្ធ វ៉ាន់សៀម

អត្ថបទទាក់ទង